ផែនការពារសន្តិសុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និង​សង្ឃឹម​ទទួល​បាន​ជោគជ័យ

2026/11/05 02:10:55 pm        306

អនុគណៈកម្មការទី៤ គឺសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ បានបញ្ជាក់ថា ផែន​ការ​ការពារ​សន្តិសុខ ​ជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅ​ក្នុង​ប្រទេសកម្ពុជា នៅពាក់កណ្ដាលខែនេះ គឺត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងសង្ឃឹមថា​កិច្ច​ការងារ​នេះនឹងទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជា​អនុ​ប្រធាន​អនុ​គណៈ​កម្មការ​ទី៤​ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) បានបញ្ជាក់ថា មកដល់ពេលនេះ ព័ត៌មាន​ដែល​ទទួល​បាន​តាមរយៈការចុះឈ្មោះលើប្រព័ន្ធអនឡាញ គឺមានគណៈប្រតិភូជាង៧០ប្រទេស ដោយ​ក្នុង​នោះ​ថ្នាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលមានប្រមាណជាង២០ប្រទេស និងគណៈ​ប្រតិភូ​ជាង​៧០០​នាក់​ ដែលនឹងអញ្ជើញចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់​ពី​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ហើយអនុគណៈកម្មការទី៤ គឺសន្តិសុខ សណ្តាប់ធ្នាប់ និង​សង្រ្គោះ​បាន​ត្រៀមកម្លាំងការពារ និងដាក់ពង្រាយតាមគោលដៅសំខាន់ៗ គឺមានសណ្ឋាគារ និង​ព្រឹត្តិការណ៍អមពីរ និងដាក់ពង្រាយកម្លាំងការពារនៅមជ្ឈមណ្ឌល OCIC ដែល​ជា​កន្លែង​កិច្ច​ប្រជុំ​កំពូល​តែ​ម្តង​។ ចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់គឺប្រើប្រាស់កម្លាំងជាង ២ម៉ឺននាក់ មក​ពី​៣១​ស្ថាប័ន​អង្គភាពដែលជាស្ថាប័នសំខាន់ៗ។ ចំពោះការអញ្ជើញ​ទៅ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​បារាំង​នៅ​ខេត្តសៀមរាប គឺបាន​ត្រៀម​សហការ​ជាមួយ​គណៈបញ្ជា​ការ​ឯកភាព​ខេត្ត​សៀមរា​ប​។

ឯកឧត្តម បានបន្តថា ក្នុងនាមអនុគណៈកម្មការទី៤ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ សង្ឃឹម​ជឿជា​ថា នៅក្នុងការការពារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងទទួល​បាន​ជោគ​ជ័យ​១០០%​ ព្រោះ កម្លាំងដល់ទៅ​ជាង​២​ម៉ឺន​នាក់​មក​ពី​៣១​ស្ថាប័ន​អង្គភាព​ដែល​ជា​ស្ថាប័ន​ជំនាញ​ៗ​ពាក់​ព័ន្ធ​ទៅនឹងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ហើយក៏​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ការពារ​កិច្ច​ប្រជុំធំៗនានាពេលកន្លងមកដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកន្លងមក។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើក​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើក​ទី​២០​ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធី​បិទ​កិច្ច​ប្រជុំ​កំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពិធី​បើក​ពិព័រណ៍​ហ្វ្រង់​កូតិច​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។ ពិធី​បើក​វីឡា​ហ្វ្រង់​ហ្វូកូនី​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕ អត្ថបទ៖ វង្ស សុភាព 



អត្ថបទដែលទាក់ទង

AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm        1
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm        1
សម្តេចប្រធានរដ្ឋសភា៖រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ
2026/11/05 02:29:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល

2026/11/05 03:14:17 pm
​AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm
​ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm
​សម្តេចប្រធានរដ្ឋសភា៖រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ
2026/11/05 02:29:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm