ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន

2026/11/05 02:31:00 pm        123

ប្រជាពលរដ្ឋភៀសសឹក កំពុងរស់នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ បង្ហាញស្មារតី តស៊ូ អត់​ធ្មត់​ខ្ពស់​ ដោយខិតខំប្រឹងប្រែងកសាងជីវភាពឡើងវិញ ដោយ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​លើ​រាជ​រដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ទាមទារដីភូមិ​កំណើត​របស់​ពួក​គាត់​ត្រឡប់​មកវិញ​។

ប្រជាពលរដ្ឋភៀសសឹក មកពីតំបន់បឹងត្រកួន និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែល​កំពុង​រ​ស់​នៅ​ជម្រកបណ្ដោះអាសន្ន ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ BTV ថា ការផ្លាស់ទីលំនៅ មកកាន់ភូមិឋានថ្មី មានភាពលំបាក ប៉ុន្ដែពួកគាត់ មិន​ចុះ​ចាញ់​នោះ​ឡើយ។ ពួកគេ ចាប់ផ្ដើមប្រកបមុខរបដើមឡើងវិញ ដោយអ្នកខ្លះជាអាជីវករ និង​ជា​ជាង​ចាក់​សាក់។ ពួកគាត់ បានប្រាប់ ថា អារម្មណ៍នៅតែសោកស្ដាយ និងឈឺ​ចាប់​ចំពោះ​ការ​ឈ្លាន​ពានរបស់យោធាថៃ។ ប៉ុន្ដែពួកគាត់ មិនបណ្ដោយឱ្យជីវិតជាប់គាំងនៅមួយកន្លែងនោះទេ ពោល​ពួក​គាត់​ត្រូវតែស្ដារជីវភាពឡើងវិញដោយខ្លួនឯង បើទោះបីជារាជរដ្ឋាភិបាល​លោក​បា​ន​ជួយ​ជាប់​ជា​ប្រចាំ​ក៏ដោយ។ ពលរដ្ឋភៀសសឹក អះអាងថា ពួកគាត់ទុកចិត្តលើរាជរដ្ឋាភិបាល ថា នឹង​អាច​ដោះ​ស្រាយ​ជម្លោះព្រំដែនជាមួយប្រទេសថៃបាន ហើយនឹងទាមទារ​ដីភូមិ​កំណើត​របស់​ពួក​គាត់​ត្រឡប់​មក​វិញ​។

អ្នកស្រី មាស ស្រីលី អាជីវករលក់ត្រី សាច់ ដែលជាពលរដ្ឋភៀសសឹក មកពីភូមិបឹងត្រកួន បាន​ប្រាប់ថា ការរស់នៅរបស់អ្នកស្រី បើទោះបីមិនប្រកបមុខរបឡើងវិញ ក៏មានអាហារបរិភោគដែរ ពី​ព្រោះ​រាជរដ្ឋាភិបាល បានផ្ដល់កិច្ចគាំពារគ្រប់គ្រាន់សម្រាប់អ្នកស្រី និងពលរដ្ឋភៀស​សឹក​ដទៃ​ទៀត​។ ជាក់ស្ដែងអ្នកស្រី ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹក ភ្លើង មិនអស់ប្រាក់ និ​ង​ស្បៀងអាហារផ្សេងៗទៀត។ ប៉ុន្ដែអ្នកស្រី មិនផ្ដេកផ្ដួលរង់ចាំ ឱ្យតែរាជរដ្ឋាភិបាលជួយនោះទេ ទើប​អ្នកស្រី ចាប់ផ្ដើមប្រកបមុខរបដើមឡើងវិញ។

អ្នកស្រី សួស រតនា ពលរដ្ឋភៀសសឹក មកពីភូមិជោគជ័យ បានចាប់ផ្ដើមលក់សម្លៀកបំពាក់ និង​សម្ភារ​សិក្សា​ឡើងវិញដែលជាមុខរបចាស់។ អ្នកស្រី ប្រាប់ថា ទោះបីការរស់នៅទីលំនៅថ្មី មាន​ការ​លំបាក​ ព្រោះត្រូវចាប់ផ្ដើមឡើងវិញពីចំណុចសូន្យ។ ប៉ុន្ដែការ​លំបាក​នេះ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​អ្នក​ស្រី ក្នុងការតស៊ូរស់រានមានជីវិតនោះឡើយ។ អ្នកស្រីបន្តថា កម្លាំងចិត្តដ៏ធំរបស់​អ្នក​ស្រី​ គឺកូនៗ និងស្វាមី ដែលកំពុងឈរជើងនៅព្រំដែនប្រឈមមុខជាមួយសត្រូវឈ្លានពាន និង​ការ​ជួយ​ជ្រោម​ជ្រែង​ពីរាជរដ្ឋាភិបាល មិនទុកឱ្យអ្នកស្រី និងពលរដ្ឋភៀសសឹកផ្សេងៗទៀតឯកា។

លោក ចេង បូរ៉ា ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ប្រាប់ដែរថា ស្ថានភាព​ដែល​កំពុង​ជួប​ប្រទះ​នា​ពេលនេះ គឺកើតឡើងព្រោះការឈ្លានពានពីព្រទេសថៃ។ លោក និងអ្នកភូមិផ្សេងៗទៀត មាន​ទុក្ខលំបាក ប៉ុន្ដែគ្រប់គ្នាសុទ្ធតែមានឆន្ទៈតស៊ូចំពោះស្ថានភាពនេះ។ លោក​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ភៀស​សឹកគ្រប់រូប បន្តខិតខំទៅមុខទៀត កុំបាក់ទឹកចិត្ត ត្រូវតែតស៊ូ។ សម្រាប់រូបលោក ក៏​ដូច​ជា​អ្នកភូមិ ជឿជាក់ថា រាជរដ្ឋាភិបាល នឹងដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃបានដោយសន្ដិវិធី។ ហើយនៅក្នុងកាលៈទេសៈនេះ លោកសំណូមពរដល់ពលរដ្ឋទូទាំងប្រទេស បន្តស្មារតីសាមគ្គីជាតិ ឱ្យរឹងមាំទៅមុខទៀត ឈរជាមួយរាជរដ្ឋាភិបាលប្រឆាំងការឈ្លានពានពីប្រទេសថៃ។

សូមជម្រាបជូន ថា យោធាថៃ បានឈ្លានពានកម្ពុជា ចំនួន ២លើកកាលពីឆ្នាំ ២០២៥ គឺក្នុងខែកក្កដា និងខែធ្នូ។ ហើយបើទោះបី កម្ពុជា និងថៃ មានបទឈប់បាញ់ ដែលជួយសម្របសម្រួលដោយអាមេរិក ចិន ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន កាលពីឆ្នាំ២០២៥ និងមិត្តបរទេសជាច្រើនទៀតក៏ដោយ ភាគីថៃ មិនបានគោរពពេញលេញនោះឡើយ ជាក់ស្ដែងមកដល់ពេលនេះ យោធាថៃ នៅតែបន្តព័ទ្ធលួសបន្លា ដាក់ទូកុងតឺន័រ រំលោភយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរ រារាំងពលរដ្ឋប្រមាណ ២ម៉ឺននាក់ទៀត មិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ឆ្លើយតបចំពោះទង្វើរបស់យោធាថៃ រាជរដ្ឋាភិបាល កម្ពុជា បានប្រើប្រាស់គ្រប់យន្ដការច្បាប់អន្ដរជាតិ ប្ដឹងទាមទារឱ្យថៃប្រគល់ដីរបស់កម្ពុជាត្រឡប់មកវិញ និងប្រកាសប្រឆាំងដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើកងកម្លាំងយោធា៕ អត្ថបទ៖ លៀ ស៊ីណា



អត្ថបទដែលទាក់ទង

AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm        1
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm        1
សម្តេចប្រធានរដ្ឋសភា៖រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ
2026/11/05 02:29:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល

2026/11/05 03:14:17 pm
​AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm
​ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm
​សម្តេចប្រធានរដ្ឋសភា៖រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ
2026/11/05 02:29:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm