AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា

2026/11/05 02:59:26 pm        122

ពោធិ៍សាត់៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:២០នាទីព្រឹក មិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ថា កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ថា ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ CDC៖ កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទោះសេដ្ឋកិច្ចសកលលោក នៅប្រឈមក៏ដោយ
2026/11/05 04:02:37 pm        1
AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm        1
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានទី១ CDC៖ កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទោះសេដ្ឋកិច្ចសកលលោក នៅប្រឈមក៏ដោយ

2026/11/05 04:02:37 pm
​កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm
​AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm
​ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់​លើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន
2026/11/05 02:31:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm