កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល

2026/11/05 03:14:17 pm        93

ការប្រកួតបាល់ទាត់យុវជនអាយុក្រោម ២០ ឆ្នាំនៅប្រទេសប្រេស៊ីល បាន​បង្ក​ភាព​ចលា​ចល​យ៉ាង​ខ្លាំង ​រហូតមានការបណ្តេញកីឡាករ និងមន្ត្រីក្រុមសរុប ៥១ នាក់ ដោយប្រើកាតក្រហម ដែល​ជា​កំណត់​ត្រា​ពិភពលោកថ្មី។

ការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Minas Gerais Under-20 Championship រវាងក្រុម Uberlandia និង Mamore បានក្លាយជាហេតុការណ៍ដ៏អស្ចារ្យមួយ បន្ទាប់​ពីកីឡាករចំនួន ៤៣ នាក់ និងសមាជិកក្រុមការងារបង្វឹកចំនួន ៨ នាក់ ត្រូវ​បាន​អាជ្ញា​កណ្តាល​បណ្តេញ​ចេញពីការប្រកួត។

កំណត់ត្រាមុនមានកាតក្រហមសរុប ៣៦ សន្លឹក ដែលកើតឡើងក្នុងការប្រកួតលីគលំដាប់ទី៥ របស់​ប្រទេសអាហ្សង់ទីន រវាងក្រុម Club Atletico Claypole និង Victoriano Arenas កាល​ពី​ឆ្នាំ​២០១១​។

យោងតាមសារព័ត៌មានប្រេស៊ីល O Tempo ប៉ូលិសយោធាត្រូវបានកោះហៅឱ្យចុះអន្តរាគមន៍ បន្ទាប់​ពី​មានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅកីឡដ្ឋាន Parque do Sabia។

យោងតាម​របាយការណ៍របស់អាជ្ញាកណ្តាល ជម្លោះបានផ្ទុះឡើងក្នុងវគ្គទី២ បន្ទាប់ពីកីឡាករ Davi របស់ក្រុម Mamore បានធ្វើកាយវិការចំអកដាក់កៅអីបម្រុងរបស់ក្រុមគូប្រកួត អំឡុង​ពេល​អបអរ​គ្រាប់​បាល់ដែលជួយឱ្យក្រុមរបស់ខ្លួននាំមុខ ៣-១។ បន្ទាប់មក គ្រូបង្វឹកអ្នកចាំទីរបស់ Uberlandia លោក Paulo Sergio Dias Dos Santos បានរត់ចូលទីលាន​ដើម្បី​ប្រឈម​មុខ​ជាមួយ​កីឡាករ​រូបនោះ ដែលជាហេតុបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកីឡាករទាំងសងខាង និង​នាំ​ទៅ​ដល់​ការ​បណ្តេញចេញជាបន្តបន្ទាប់។ គួរបញ្ជាក់ថា មុនពេលកើតហេតុ ក៏មានកីឡាករ ៣ នាក់ត្រូវបានបណ្តេញចេញរួចទៅហើយដែរ។

របាយការណ៍របស់ប៉ូលិសបានបញ្ជាក់ពីការខូចខាតទ្វារចំនួន ១៤ កន្លែង បន្ទប់ទឹក បង្អួច ព្រមទាំងកៅអីអង្គុយ និង តុ ជាច្រើនផ្សេងទៀត។ ការប្រកួតត្រូវបានផ្អាកអស់រយៈពេលប្រមាណ ៤០ នាទី មុនពេលអាជ្ញាកណ្តាល Fernando Patrick Drosghic Modesto សម្រេចបញ្ឈប់ការប្រកួតទាំងស្រុង។

ក្រោយមក ក្លឹប Uberlandia បានប្រកាសជាផ្លូវការថា ពួកគេសម្រេចចិត្តប្រគល់ជ័យជម្នះក្នុងការប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឱ្យទៅក្រុម Mamore ដោយសារក្រុមគូប្រកួតនៅសល់កីឡាករអាចចូលលេងបានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ បន្ទាប់ពីមានការពិន័យកាតក្រហមដ៏ច្រើននេះ។

Uberlandia បានពណ៌នាការសម្រេចចិត្តរបស់ខ្លួនថា ជា «កាយវិការនៃស្មារតីកីឡាដោយយុត្តិធម៌» (Fair Play) ដែលអនុញ្ញាតឱ្យក្រុម Mamore បន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈ Uberlandia នឹងផ្តោតលើការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ជំនួសវិញ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm        1
Persib Bandung យកឈ្នះ Melbourne Victory ២-១ ធានាកៅអីវគ្គ ១៦ ក្រុមចុងក្រោយ AFC Champions League Two
2026/11/05 02:22:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភា និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាកំណត់ទិសដៅ «ថវិកាជាតិឆ្នាំ២០២៧» ជាឧបករណ៍នយោបាយយុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យ និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច

2026/11/05 04:14:32 pm
​អនុប្រធានទី១ CDC៖ កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទោះសេដ្ឋកិច្ចសកលលោក នៅប្រឈមក៏ដោយ
2026/11/05 04:02:37 pm
​កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm
​AOT-KH ចុះសង្កេតការណ៍ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ដែលស្ថិតនៅក្នុងឃុំថ្មដា
2026/11/05 02:59:26 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm