ឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ ជាប្រធានអនុគណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជាអនុប្រធានប្រចាំការអនុគណៈកម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងថ្នាក់ដឹកនាំជាច្រើនរូប បាន អញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចគ្រាប់មីន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងចុះពិនិត្យមើលដំណើរការ នៃការបុកគ្រឹះសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នៅលើភ្នំដងរែក តំបន់អន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ។
ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នេះត្រូវបានបានបង្កប់នៅក្នុងអត្ថន័យ និងតឹកតាងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែលបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅក្នុងនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន។






