អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើការងារកាទូតសកម្មដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី

2026/11/06 11:42:30 am        84

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការងារកាទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា៖«កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នានិងការជឿទុកចិត្តទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម»។ ការគូសបញ្ជាក់បែបនេះបានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់ មេគង្គ-ឡានឆាង២.០» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

បើតាមការឱ្យដឹងពីឯកឧត្តម ប៉ែន បូណា, ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនក៏បានអញ្ជើញសមភាគីកម្ពុជា និងថៃចូលរួមកិច្ចសន្ទនាពិសាតែជាមួយគ្នា ដោយភាគីទាំងបីបានផ្លាស់ប្តូរទស្សនៈប្រកបដោយស្ថាបនា និងមិត្តភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ ដោយឡែក ក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមក ក៏ដូចជាការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕


អត្ថបទដែលទាក់ទង

កម្ពុជារំពឹងប្រែក្លាយទំនាក់ទំនងហ្វ្រង់កូហ្វូនទៅជាឱកាសពាណិជ្ជកម្ម និងវិនិយោគជាក់ស្តែង
2026/11/06 01:12:03 pm        1
យុវជនជាប់កាតព្វកិច្ចយោធាទាំង ៥ពាន់នាក់ចាប់ផ្តើមពិនិត្យសុខភាព និងកាយសម្បទា ខណៈពួកគេនឹងក្លាយជាយោធិនបម្រុងសម្រាប់ការពារជាតិ
2026/11/06 01:01:29 pm        1
ក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាង ៦០ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍អម FrancoTech លើកទី២ នៅកោះពេជ្រ
2026/11/06 12:14:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជារំពឹងប្រែក្លាយទំនាក់ទំនងហ្វ្រង់កូហ្វូនទៅជាឱកាសពាណិជ្ជកម្ម និងវិនិយោគជាក់ស្តែង

2026/11/06 01:12:03 pm
​យុវជនជាប់កាតព្វកិច្ចយោធាទាំង ៥ពាន់នាក់ចាប់ផ្តើមពិនិត្យសុខភាព និងកាយសម្បទា ខណៈពួកគេនឹងក្លាយជាយោធិនបម្រុងសម្រាប់ការពារជាតិ
2026/11/06 01:01:29 pm
​ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm
​ក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាង ៦០ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍អម FrancoTech លើកទី២ នៅកោះពេជ្រ
2026/11/06 12:14:53 pm
​រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
2026/11/06 11:54:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm