ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ

2026/11/06 12:28:57 pm        65

ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់ ក្រោយបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិ AFC Champions League Two 2026/27 ដោយត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងរៀងៗខ្លួន ក្នុងជំនួបសប្ដាហ៍ពិន្ទុសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នាថ្ងៃទី៨ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ស្របពេលអង្គរថាយហ្គឺរ នឹងត្រូវជួបក្រុមកំពូលតារាងវិសាខា នៅថ្ងៃជាមួយគ្នា។

ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ត្រូវបានអ្នកគាំទ្រចាត់ទុកជាថ្ងៃ Super Sunday ឬជាថ្ងៃដែលប្រជុំដោយការប្រកួតបាល់ទាត់គូធំៗប្រចាំសប្ដាហ៍ ជាក់ស្ដែងគឺនឹងមានក្រុមខ្លាំង ប៉ះខ្លាំង រហូតដល់ ៣គូ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា ណាហ្គាវើលដ៏ គ្រាដែលភ្នំពេញក្រោន ត្រូវជួបក្រុមបឹងកេត ដែលអ្នកគាំទ្រឲ្យឈ្មោះជំនួប The Cambodian Classic Match និង ១គូទៀត គឺមិនទាន់ចាញ់វិសាខា ប៉ះម្ចាស់ផ្ទះអង្គរថាយហ្គឺរ។

នេះគឺជាជំនួបដែលអ្នកគាំទ្រមិនគួរមើលរំលង ដ្បិតក្រុមនីមួយៗ សុទ្ធតែត្រូវការ ៣ពិន្ទុ ក្នុងគោលដៅផ្សេងៗ បន្ទាប់ពីការប្រកួតនេះ ដូចជាវិសាខា ត្រូវការពិន្ទុដើម្បីរក្សាកៅអីកំពូលតារាង ខណៈណាហ្គាវើលដ៏ ក៏ដូចគ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ត្រូវការជ័យជម្នះ ដើម្បីបង្កើនចំណាត់ថ្នាក់ក្នុងតារាងពិន្ទុឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺភ្នំពេញក្រោន និងបឹងកេត ដែលត្រូវការជ័យជម្នះដាច់ខាតរៀងៗខ្លួន ដើម្បីគេចពីតំបន់ក្រុមខាងក្រោមទាំង ៥។ ទាំងអស់នេះ នឹងធ្វើឲ្យការប្រកួតនីមួយៗ មានភាពរន្ថើន និងជក់ចិត្តខ្លាំងសម្រាប់អ្នកគាំទ្រ។

ដោយឡែកមុនឈានដល់ការប្រកួត Super Sunday ក៏នឹងមានការប្រកួត ២គូមិនគួរមើលរំលងរវាងក្រុមកំពុងឡើងជើង នាថ្ងៃទី៧ ខែវិច្ឆិកាផងដែរ រួមមានក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា នៅកីឡដ្ឋានគិរីវង់ និងក្រុម អាយអេសអាយ ដង្កោសែនជ័យ ជួបក្រុម ឡាយហ្វខេត្តព្រះសីហនុ នៅកីឡដ្ឋានស្មាត។

គួរដឹងថា ឆ្លងកាត់ការប្រកួត ៦សប្ដាហ៍កន្លងមក វិសាខា កំពុងឈរកំពូលតារាងមាន ១៦ពិន្ទុ តាមពីក្រោយដោយណាហ្គាវើលដ៏ ឈរលេខ២ មាន ១៤ពិន្ទុ, ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ១១ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៨ពិន្ទុ, អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៥ មាន ៧ពិន្ទុ ស្មើក្រុម ឡាយហ្វខេត្តព្រះសីហនុ ដែលឈរលេខ៦ គ្រាដែលភ្នំពេញក្រោន ឈរលេខ៧ មាន ៦ពិន្ទុ, អាយអេសអាយ ដង្កោសែនជ័យ ឈរលេខ៨ មាន ៥ពិន្ទុ, បឹងកេត ឈរលេខ៩ មាន ៤ពិន្ទុ ស្មើក្រុមលេខ១០ គិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ ឈរបាតតារាងមិនទាន់មានពិន្ទុរាប់ឡើយ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm        1
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm        1
Cristiano Ronaldo៖ ដំណើរជាង២៣ឆ្នាំជាមួយព័រទុយហ្កាល់ ពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ ទៅជារឿងព្រេងបាល់ទាត់ដែលពិភពលោកចងចាំ
2026/11/06 11:44:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងហ្វីលីពីនប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង

2026/11/06 02:05:02 pm
​ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ផ្ដល់បទពិសោធន៍ថ្មីដល់សិស្សសិក្សាឈ្វេងយល់ពីស្នាដៃកូនខ្មែរ
2026/11/06 02:03:34 pm
​ផ្ទាំងប៉ាណូផ្សព្វផ្សាយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានដំឡើងតាមដងផ្លូវក្នុងរាជធានីភ្នំពេញស្វាគមន៍គណៈប្រតិភូ
2026/11/06 01:41:54 pm
​មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់បានផ្ញើសំណើពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរទៅសហរដ្ឋ​អាមេរិក តាមរយៈកាតា
2026/11/06 01:40:12 pm
​ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm