ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩

2026/11/06 01:33:31 pm        49

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane បានសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩ ខណៈ​ក្លឹបយក្ស​អាល្លឺម៉ង់​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃព្រហស្បតិ៍។

ប្រធាន​ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានផ្លាស់ពី Tottenham Hotspur មកចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ២០២៣ ហើយបានរួមចំណែកជួយក្លឹបឈ្នះជើងឯក Bundesliga ចំនួន​ពីរ​លើក ពានរង្វាន់ German Cup មួយលើក និង German Super Cup ចំនួនពីរលើក។

ក្នុង​វ័យ ៣៣ ឆ្នាំ Kane បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយស៊ុតបញ្ចូលទីបាន ១៥៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១ ប្រកួត គ្រប់កម្មវិធីប្រកួតឱ្យ Bayern Munich។ អ្វី​ដែល​កាន់​តែ​ពិសេស ​ខ្សែប្រយុទ្ធរូបនេះទើបតែឈ្នះពានរង្វាន់ Ballon d’Or កាលពីសប្តាហ៍មុន ដែល​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាក​រអង់គ្លេសដំបូងគេ បន្ទាប់ពី Michael Owen ក្នុងឆ្នាំ២០០១ ដែល​ឈ្នះ​ពាន​រង្វាន់​ដ៏​មាន​កិត្យានុ​ភាព​នេះ។

កន្លងមក Kane តែងតែមានព័ត៌មានភ្ជាប់ជាមួយការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញ ដោយរូបគេនៅតែខ្វះ ៤៧ គ្រាប់ទៀត ដើម្បីតាម​ស្មើ​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​របស់​ Alan Shearer ដែលមាន ២៦០ គ្រាប់ក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។

ទោះ​ជា​យ៉ាងណា ខ្សែប្រយុទ្ធរូបនេះធ្លាប់បានបញ្ជាក់កាលពីខែសីហាថា Premier League លែង​មាន​ភាព​ទាក់​ទាញ​ដូច​មុនសម្រាប់រូបគេទៀតហើយ ដោយបច្ចុប្បន្នរូបគេផ្តោត​សំខាន់​លើ​អាជីព​បាល់​ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់។

ទាក់ទងនឹងកិច្ចសន្យាថ្មីនេះ Bayern Munich មិនបានបង្ហើបពីតម្លៃ​ហិរញ្ញវត្ថុ​នៃ​កិច្ច​ព្រម​ព្រៀង​ឡើយ​។ ​ប៉ុន្តែ សារព័ត៌មានអាល្លឺម៉ង់បានរាយការណ៍ថា កុងត្រាថ្មីនេះ​គឺ​ជា​កិច្ច​សន្យា​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ក្លឹប និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេល​វែង​ចំពោះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសរូបនេះ។

គួរឱ្យដឹងថា Kane បានបញ្ចប់ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំ Bundesliga នៅ​គ្រប់​រដូវកាលចាប់តាំងពីចូលរួមជាមួយ Bayern Munich ហើយថែម​ទាំង​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ ផងដែរ។

លើសពីនេះ រូបគេក៏ធ្លាប់ឈ្នះពានរង្វាន់ European Golden Shoe ចំនួនពីរលើក ដែល​ប្រគ​ល់​ជូន​កីឡាករ​ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគកំពូលអឺរ៉ុប ខណៈក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ Kane បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ផងដែរ​៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm        1
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm        1
Cristiano Ronaldo៖ ដំណើរជាង២៣ឆ្នាំជាមួយព័រទុយហ្កាល់ ពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ ទៅជារឿងព្រេងបាល់ទាត់ដែលពិភពលោកចងចាំ
2026/11/06 11:44:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងហ្វីលីពីនប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង

2026/11/06 02:05:02 pm
​ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ផ្ដល់បទពិសោធន៍ថ្មីដល់សិស្សសិក្សាឈ្វេងយល់ពីស្នាដៃកូនខ្មែរ
2026/11/06 02:03:34 pm
​ផ្ទាំងប៉ាណូផ្សព្វផ្សាយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានដំឡើងតាមដងផ្លូវក្នុងរាជធានីភ្នំពេញស្វាគមន៍គណៈប្រតិភូ
2026/11/06 01:41:54 pm
​មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់បានផ្ញើសំណើពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរទៅសហរដ្ឋ​អាមេរិក តាមរយៈកាតា
2026/11/06 01:40:12 pm
​ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm