ប្រជាពលរដ្ឋច្រើនកុះករ ចាប់ផ្ដើមចូលទស្សនា គាំទ្រពិព័រណ៍ផលិតផលខ្មែរ

2026/11/06 05:06:39 pm        86

វត្តមានប្រជាពលរដ្ឋច្រើនកុះករ បានចូលរួមទស្សនា គាំទ្រផលិតផលខ្នែរ ក្នុងពិព៏រណ៍ផលិតផលខ្មែរ នាព្រឹកថ្ងៃទី ១នៃការចាប់ផ្ដើម។ ពិព័រណ៍នេះ ជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹកថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០២៦នេះ ជាព្រឹកថ្ងៃដំបូងនៃការរៀបចំពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។ វត្តមានប្រជាពលរដ្ឋ សិស្សនិស្សិត ជាច្រើនបានចូលរួមទស្សនា ចូលរួមទិញគាំទ្រ នូវអ្វីដែលជាផលិតផលរបស់ខ្មែរ។

ម្ចាស់ស្តង់ ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋជាអតិថិជន ម្នាក់ៗបង្ហាញស្នាមញញឹម។ ម្ចាស់អាជីវកម្មញញឹមសប្បាយចិត្តព្រោះឃើញថា ព្រឹកថ្ងៃចាប់ផ្ដើមនៃពិព័រណ៍នេះ គឺមានការចូលរួមគាំទ្រច្រើន ទោះថ្ងៃនេះ ជាថ្ងៃបំពេញការងារ ថ្ងៃសិក្សាធម្មតាយ៉ាងណាក្ដី។

ពួកគាត់ក៏ញញឹមជឿជាក់ថា ពេលល្ងាច និងចាប់ពីស្អែកទៅ នឹងមានវត្តមានអ្នកចូលរួម កាន់តែច្រើន ចូលរួមគាំទហរផលិតផលដែលខ្មែរផលិតបានទាំងអស់គ្នា។ ជាអ្នកផលិត ពួកគាត់ពិតជាសប្បាយចិត្ត ហើយពួកគាត់នឹងបន្តពង្រឹងគុណភាពផលិតផលឱ្យកាន់តែប្រសើរ។

សម្រាប់ប្រជាពលរដ្ឋដែលចូលរួមគាំទ្រនៅព្រឹកថ្ងៃដំបូងនេះ ក៏បង្ហាញស្នាមញញឹម ភាពពេញចិត្តចំពោះផលិតផលខ្មែរដែលមានក្នុងពេលបច្ចុប្បន្ន។ ពួកគាត់ពេញចិត្តនឹងគាំទ្រ ហើយនឹងបន្តគាំទ្រផលិតផលខ្មែរ ដើម្បីជាតិខ្មែរកាន់តែរឹងមាំ មិនពឹងផ្អែកលើផលិតផលបរទេស។

ពិព័រណ៍ផលិតខ្មែរ មានស្តង់ពិព័រណ៍ ជាង ២០០ស្តង់ មានការរៀបចំជាតំបន់ម្ហូបអាហារខ្មែរ មានការចូលរួមពីអ្នក ភូមិរង់ចាំក្នុងការលក់ផលិតផលមួយចំនួន មានស្តង់បង្ហាញពីជំនាញដូនតា មានវេទិកាពិភាក្សា ពាក់ព័ន្ធនឹងអាជិវកម្ម មានទីតាំងបង្ហាញរូបភាពពីស្មារតីសាមគ្គីភាពជាតិ និងមានការចូលរួមពីតារាចម្រៀង និង កន្លែងសម្រាប់កុមារកម្សាន្តផងដែរ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព
2026/11/06 06:14:22 pm        1
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមពិព័រណ៍ផលិតផលខ្មែរ បង្ហាញយ៉ាងច្បាស់ នូវកម្លាំងសាមគ្គីជាតិខ្មែរ
2026/11/06 06:07:14 pm        1
ពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានឱកាសការងារភ្លាមៗ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
2026/11/06 05:33:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព

2026/11/06 06:14:22 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមពិព័រណ៍ផលិតផលខ្មែរ បង្ហាញយ៉ាងច្បាស់ នូវកម្លាំងសាមគ្គីជាតិខ្មែរ
2026/11/06 06:07:14 pm
​ការបោះ​​ឆ្នោតពាក់កណ្តាលអាណត្តិ កែប្រែសភា តែ​លោក Trump នៅតែកាច់ចង្កូត​គោល​នយោបាយការបរទេស
2026/11/06 06:01:26 pm
​មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ ពិភាក្សាអំពីបញ្ហាតំបន់ និងទំនាក់ទំនងទ្វេភាគីជាមួយលោក Putin
2026/11/06 05:55:45 pm
​លោក Hegseth ប្តេជ្ញាបន្តប្រយុទ្ធពីមន្ទីរបញ្ចកោណ និងការពារសង្គ្រាមជាមួយអ៊ីរ៉ង់
2026/11/06 05:53:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm