បាត់ដំង៖ ឯកឧត្តម លុយ សុន អនុប្រធានក្រមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្សចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២។
ឯកឧត្តម លុយ សុន បានបន្តជំរុញដល់ក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សនៅមូលដ្ឋានឃុំឆ្នាល់មាន់បន្តចុះជួបប្រជាពលរដ្ឋ និងសមាជិកបក្ស ដើម្បីបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តម សុយ សុន បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
ឯកឧត្តម សុយ សុន អំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕














