ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ

2026/11/07 09:37:43 am        103

ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ កំពុង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណ​ជន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអាជីវករ កសិករ និងសហគ្រិន​ក្នុង​ស្រុក​ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការគាំទ្រ និងងាក​មក​ប្រើ​ប្រាស់​ផលិត​ផល​ជាតិ​ឱ្យ​បាន​កាន់​តែខ្លាំងក្លា ដើម្បីចូលរួមចំណែកស្ដារ និងស្ទួយសេដ្ឋកិច្ចជាតិ។

លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញានៃក្រុមហ៊ុន មីជាតិ បាននិយាយថា រាល់ការ​សម្រេច​ចិត្ត​ជ្រើស​រើសផលិតផលខ្មែររបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែជាការទិញទំនិញនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​កម្លាំងិត្ត និងដង្ហើមសេដ្ឋកិច្ចដល់ការផលិតក្នុងស្រុក។ លោកបន្តថា កាលមាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ក្រុមហ៊ុនក្នុងស្រុក នឹងមានលទ្ធភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍគុណភាព ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម និងជាពិសេសគឺការបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។

ដោយឡែក អ្នកស្រី លីម សេងលាង ស្ថាបនិកសិប្បកម្មផលិតសសៃគុយទាវ ក៏បាន​បង្ហាញ​ពី​មោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍នេះដែរ។ អ្នកស្រី បានចែករំលែកទៀតថា រហូត​មក​ដល់​ពេលនេះសិប្បកម្មតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ​ជា​ចម្បង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

តាមរយៈ​ព្រឹត្តិការណ៍លើកទី២នេះ អ្នកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យ​បន្ត​ជឿ​ជា​ក់ និងជួយគាំទ្រផលិតផលដែលជារបស់កូនខ្មែរ ពីព្រោះថា ការរួមគ្នា​ចាយ​វាយ​លើ​ផលិត​ផល​ក្នុង​ស្រុក គឺជាកាតាលីករដ៏មានឥទ្ធិពល ដែលឱ្យសេដ្ឋកិច្ចរបស់ជាតិបង្វិលនៅក្នុងប្រទេស និង​ជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចរីកចម្រើនទៅមុខបានដោយចីរភាព។        នៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាកន្លងនេះ លោក​ជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺ​ជា​ការ​ចូល​រួម​ពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើកា​រ​វេច​ខ្ចប់​ឱ្យ​មានភាពទាក់ទាញ ការបង្ហាញព័ត៌មានផលិតផលឱ្យបានច្បាស់លាស់ ការរក្សាគុណភាព និង​ការ​កំណត់តម្លៃសមរម្យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។អ្វីដែលពិសេសបំផុតនោះគឺ ស្មារតី​ស្នេហាជាតិអាចបើកទ្វារឱកាសឱ្យផលិតផលរបស់យើងបាន ក៏ប៉ុន្តែគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃសមរម្យ ទើបធ្វើ​ឱ្យ​ទ្វារ​ឱកាស​របស់​យើង​នេះ​បន្ត​រយៈ​ពេល​យូរ​អង្វែង​ទៅ​មុខ​បាន​។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផលក្នុងស្រុក» រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍​ផលិត​ផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំង​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
2026/11/07 10:16:16 am        1
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
2026/11/07 09:37:43 am        1
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
2026/11/07 09:27:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ

2026/11/07 10:16:16 am
​ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
2026/11/07 09:37:43 am
​ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
2026/11/07 09:27:02 am
​កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០
2026/11/07 09:09:06 am
​CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
2026/11/06 09:00:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm