ពលរដ្ឋយល់ច្បាប់ពីតម្លៃនៃការបោះឆ្នោត ទើបរុះរាន់ទៅចុះឈ្មោះ និងធ្វើជីវមាត្រ អាជ្ញាធរ​ក៏ដាក់​យន្តការ​បន្ត​ជំរុញ

2026/11/07 11:54:13 am        163

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលាសង្កាត់ផ្សារដើមថ្កូវ នៃ​រដ្ឋបាល​ខណ្ឌ​ចំការ​មន ក្រុមការងារគណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ការ​បំពេញនីតិវិធី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះក្តី ក៏ដូ​ច​ជា​ពលរដ្ឋ​ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញជាដើម ។

ពលរដ្ឋ បង្ហាញស្មារតីត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧ និង​២០២៨​ខាង​មុខ​ ទើបពួកគាត់រុះរាន់ទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះឲ្យបានរួចរាល់ ដោយមិ​ន​បង្អង់​ពេល​វេលា​នោះ​ឡើយ ​ខណៈដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ នៅមានរយៈ​ពេល​តែ​ជិត​១​ខែ​ទៀត​ប៉ុណ្ណោះ។

ក្នុងនាមជាម្ចាស់សំឡេងឆ្នោតមួយរូប ពលរដ្ឋចាត់ទុកការបោះឆ្នោតគឺជារឿងសំខាន់ណាស់ ដែល​ពួក​គាត់​ គឺជាអ្នកជ្រើសរើសជោគវាសនា នៃអ្នកដឹកនាំថ្នាក់មូលដ្ឋាន និងប្រទេសជាតិ ក្នុង​ការ​ដឹក​នាំ​មាគ៌ា​ជាតិ​ខ្ពស់ទៅរកការអភិវឌ្ឍន៍ ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ។

លោកស្រីតែម សុធី ចៅសង្កាត់រងទី១ តំណាងលោកហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ចំនួនពលរដ្ឋដែលត្រូវធ្វើជីវមាត្រក្នុងមូលដ្ឋាន ភាគច្រើន គឺពួកគាត់ពុំទាន់អញ្ជើញមកធ្វើបច្ចុប្បន្នភាពនៅឡើយនោះទេ ដូច្នោះហើយ ក្នុងនាម​រដ្ឋបា​​ល​សង្កាត់​ តែងតែដាក់ចេញយន្តការជាច្រើន ដើម្បីបន្តជម្រុញពលរដ្ឋទាំងអស់ ឲ្យរុះរាន់​ទៅ​ធ្វើ​ជីវមាត្រ​ឲ្យ​បាន​ទាន់​ពេលវេលា មុនផុតកាលកំណត់ ។

យន្តការជំរុញ​សំខាន់ៗ ដែលរដ្ឋបាលសង្កាត់ដាក់ចេញរួមមាន៖ បានយកខិតបណ្ណអញ្ជើញរបស់ គ.ជ.ប ទៅដល់គ្រប់ពលរដ្ឋដែលមានឈ្មោះត្រូវធ្វើជីវមាត្រឡើងវិញ , បានផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​មេក្រូ ​បំពងសំឡេង​ជាឃោសនស័ព្ទ , ផ្សព្វផ្សាយជាទូលាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​​លើផេកផ្លូវការរបស់រដ្ឋបាលសង្កាត់ ពិសេសបន្តជំរុ​ញ​ជាប្រចាំទៅដល់ប្រធានភូមិ ប្រធាន​ក្រុម ​ត្រូវចុះទៅជំរឿងជារឿយៗបំផុត ចំពោះពលរដ្ឋដែលទទួលបានលិខិតអញ្ជើញ​ហើយ ពុំ​ទាន់​អញ្ជើញ​ទៅធ្វើជីវមាត្រនៅឡើយនោះ។

លោកស្រីបញ្ជាក់ជូនថា ការធ្វើជីវមាត្រ គឺសំដៅលើការថតរូបថ្មី និងស្គេនក្រយ៉ៅដៃថ្មីឡើងវិញ សម្រាប់​ពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់កាលពីឆ្នាំ២០១៦ និង​២០១៧​ ដែលមានរយៈពេល១០ឆ្នាំកន្លងទៅហើយ ដូច្នោះមុខមាត់ និងក្រយ៉ៅដៃ អាច​មាន​ការ​ប្រែ​ប្រួល​ទើបតម្រូវឲ្យមានការធ្វើបច្ចុប្បន្នភាពឡើងវិញនោះ ។

គួរជម្រាបថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២៦​ បានចាប់ផ្តើមពីថ្ងៃទី០៧ តុលា នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែល​មាន​រយៈ​ពេល​ត្រឹម​តែ៥៥ថ្ងៃប៉ុណ្ណោះ៕ លីហេង

 

អត្ថបទដែលទាក់ទង

ប្រធាន CWEA ជំរុញឱ្យស្រ្តីចូលរួមប្រកួតបច្ចេកវិទ្យា និងពិព័រណ៍ផលិតផលក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បី​រំលេចនូវវប្បធម៌ខ្មែរ
2026/11/07 01:01:11 pm        1
ពលរដ្ឋខ្មែរស្កាត់មកពីខេត្ត គាំទ្រផលិតផលក្នុងស្រុក ពង្រឹងស្មារតីសាមគ្គីជាតិ
2026/11/07 12:33:49 pm        1
សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាបន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ចពលរដ្ឋ ដើម្បីការពារទឹកដីដូនតា
2026/11/07 12:19:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន CWEA ជំរុញឱ្យស្រ្តីចូលរួមប្រកួតបច្ចេកវិទ្យា និងពិព័រណ៍ផលិតផលក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បី​រំលេចនូវវប្បធម៌ខ្មែរ

2026/11/07 01:01:11 pm
​លោកPutin បញ្ជាក់ពីការចរចាត្រីភាគីជាមួយអ៊ុយក្រែន និងអាមេរិក នៅទីក្រុងអាប៊ូដាប៊ីនៅថ្ងៃទី ១០ វិច្ឆិកា
2026/11/07 12:49:06 pm
​កូឡុំប៊ី និរទេសមនុស្សច្រើននាក់ទៅវ៉េណេស៊ុយអេឡាក្នុងប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍
2026/11/07 12:44:55 pm
​ពលរដ្ឋខ្មែរស្កាត់មកពីខេត្ត គាំទ្រផលិតផលក្នុងស្រុក ពង្រឹងស្មារតីសាមគ្គីជាតិ
2026/11/07 12:33:49 pm
​សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាបន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ចពលរដ្ឋ ដើម្បីការពារទឹកដីដូនតា
2026/11/07 12:19:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm