ប្រទេស​ចិន​ព្រមាន​សហរដ្ឋអាមេរិក​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​លើ​បញ្ហា​កោះ​តៃវ៉ាន់

2022/05/24 05:16:42 pm        2.5 K

​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​ថា ​សហរដ្ឋអាមេរិក​កំពុង "​ប្រលែង​លេង​ជាមួយ​ភ្លើង​" បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ដោយ​យោធា ​ប្រសិនបើ​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ត្រូវ​បាន​រង​ការវាយប្រហារ​ដោយ​ទីក្រុង​ប៉េកាំង​។​

​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រើ '​សន្លឹក​បៀរ​កោះ​តៃវ៉ាន់​' ដើម្បី​ទប់ទល់​ប្រទេស​ចិន ហើយ​ខ្លួនឯង​នឹង​ត្រូវ​ដុត​បំផ្លាញ​ខ្លួនឯង​។​ សារព័ត៌មាន​រដ្ឋ Xinhua បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ការិយាល័យ​នេះ​លោកស្រី​ Zhu Fenglian ដោយ​និយាយ​ថា លោកស្រី​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក "​បញ្ឈប់​ការ​ប្រើ​ពាក្យសម្ដី ឬ​សកម្មភាព​ណាមួយ​ដែល​មាន​លក្ខ​ខណៈ​បែប​បំពាន​" ​លើ​គោលការណ៍​នានាដែល​បាន​បង្កើត​ឡើង​កាលពីមុន​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​។ ​ថ្លែង​ពី​ទីក្រុង​តូ​ក្យូអំឡុង​ពេល​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អាស៊ី​លោក Biden បាន​ឆ្លើយ​ដោយ​មិន​ច្បាស់លាស់​ថា "​មែនហើយ​" នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សួរ​ថា ​តើ​សហរដ្ឋអាមេរិក​នឹង "​ចូលរួម​ខាង​យោធា​" ដើម្បី​ការពារ​កោះ​តៃវ៉ាន់​ដែរ​ទេ ប្រសិនបើ​កោះ​មួយ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ប្រទេស​ចិន​នោះ​។​

​លោក Biden បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ទៅលើ​គោលនយោបាយ​ ដែល​អាច​មាន​ការ​ផ្លាស់ប្តូ​រ​របស់​សហរដ្ឋ​អាមេរិក​ថា "​នោះ​គឺជា​ការ​ប្តេជ្ញាចិត្ត​របស់​យើង​"។​ ​មើល​ស្ថានភាព​ពេលនេះ​ចុះ​ យើង​យល់ស្រប​នឹង​គោលនយោបាយ "​ចិន​តែមួយ​"​។ យើង​បាន​ចុះហត្ថលេខា​រួច​មក​ហើយ និង​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បានធ្វើ​ពី​ទីនោះ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បន្ថែម​ថា ប៉ុន្តែ​គំនិត​ដែល​ថា​ វា​អាច​ត្រូវ​បាន​ប្រើ​ដោយ​កម្លាំង​ ដើម្បី​ដណ្ដើមយក​កោះ​នេះគឺ​មិន​ស័ក្ដិសម​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm