កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងជាង៦០នាក់ ស្នើដល់អាជ្ញាធរ​ជូនពន្លឿន​ដំណោះស្រាយជូនពួកគាត់

2022/05/24 05:21:47 pm        536

កំពង់ឆ្នាំង៖ កម្មករ-កម្មការិនីជាង ៦០នាក់ រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ឆ្នាំង​កាល​ពីខែមីនា ឆ្នាំ២០២២កន្លងទៅស្នើឲ្យអាជ្ញាធរ និង​តុលាការ​ជួយ​ពន្លឿន​ដោះស្រាយ​សំណងជូនពួកគាត់ ខណៈជនបង្ករ ដែលមានឈ្មោះ ហ៊ន រិន ធ្វើ​ព្រងើយ​កន្តើយ​មិនព្រម​សង​សំណង​ដល់ពួកគាត់នោះ។

បងប្អូនកម្មករ-កម្មការិនី ដែលរងគ្រោះ បានថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងដែលស្ថិតនៅត្រង់ចំណុចភូមិរលាំង ឃុំត្បែង ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹកកម្មករោងចក្របើកបរដោយឈ្មោះយ៉ន ធាវ និង​រថយន្ត​ម៉ាកHonda Sangvech ពណ៌ស្ករ បើកបរដោយឈ្មោះហ៊ន រិន ជិះច្រាស់ទិសគ្នា ដោយ​បើកបរ​ក្នុងស្ថានភាពស្រវឹង បានរ៉េទៅបុករថយន្តដឹកកម្មករ បានបណ្តាលឲ្យ កម្មករ-កម្មការិនី​ជិះ​នៅ​លើ​រថយន្តនោះរងរបួសធ្ងន់ស្រាលចំនួន៦៣នាក់។

តាមប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីគ្រោះថ្នាក់នេះហើយ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋានបានដឹកកម្មករ-កម្មការិនីទៅ​សង្រ្គោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ដោយឡែកជន បង្ករ ដែលមានឈ្មោះហ៊ន រិន ត្រូវបាន​អាជ្ញាធរ​បញ្ជូនខ្លួន​ទៅ​ឃុំ​បណ្តោះ​អាសន្ន​ ដើម្បីដោះស្រាយទៅតាម ច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ ករណីនេះ​ស្ងាត់​ហើយ​មិន​ព្រម​ដោះស្រាយជូន ដល់ជនរងគ្រោះនោះទេ បែជាជនបង្ករដាក់​ពាក្យ​បណ្តឹង​ប្តឹងដល់​អ្នក​បើកបរ​រថយន្តដឹកកម្មករទៅវិញ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm