កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់

2026/11/07 02:14:19 pm        186

កម្ពុជា-អាល្លឺម៉ង់ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និង​កម្ម​វិធី​ដែល​ទទួល​បាន​ហិរញ្ញប្បទានពីរដ្ឋាភិបាល អាល្លឺម៉ង់ និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និង​អាទិភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោល​នយោបាយ​អាល្លឺម៉ង់​។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ១៩ និង​ភាគី​អាល្លឺម៉ង់ដឹកនាំដោយលោកស្រី Michaela Henning អនុ​ប្រធាន​ទទួលបន្ទុក​កិច្ចការ​តំបន់​​ចិន​អាស៊ី​កណ្តាល អាស៊ី​បូព៌ា ឡាវ និងកម្ពុជា នៃ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​​អាល្លឺម៉ង់ (BMZ) និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត​សាធារ​ណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងទីភា្នក់ងារអាល្លឺម៉ង់ សម្រាប់​កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង់ (KFW)​, និងមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។

 កិច្ចពិគ្រោះយោបល់នេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង និងកម្មវិធីដែល ទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងពិ​ភាក្សា​អំពី​ទិស​ដៅ​យុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នាពេលអនាគត ស្រប​តាម​អាទិភាព​អភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់។

 ក្នុងកិច្ចពិគ្រោះយោបល់ ភាគីអាល្លឺម៉ង់បានធ្វើបទបង្ហាញអំពីទិសដៅយុទ្ធសាស្ត្រថ្មី នៃកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍របស់ អាល្លឺម៉ង់ ក្រោម​ការ​កំណែទ​ម្រង់​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​សហ​ប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយបាន គូសបញ្ជាក់​ពី​ការ​ផ្តោត​លើ​វិស័យ​អាទិភាពសំខាន់ៗចំនួន៣រួមមាន៖១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាល និងកិច្ចគាំពារសង្គម, និង៣) អាកាសធាតុ និងថាម​ពល​រួម​ទាំង​អន្ត​រ​កាល​ប្រកបដោយយុត្តិធម៌។ ជាមួយគ្នានេះភាគីទាំងពីរបានផ្លាស់ ប្តូរទស្សនៈ និងពិភាក្សាអំពីចំណុចដែលមានផលប្រយោជន៍រួម ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការឱ្យកាន់តែឆ្លើយតបទៅ នឹងតម្រូវ ការ និងអាទិភាពរបស់កម្ពុជា។

ជាលទ្ធផល, ភាគីទាំងពីរបានឯកភាពលើកំណត់ហេតុសង្ខេបនៃកិច្ចពិគ្រោះយោបល់ (Summary Record) ដើម្បីកត់ត្រា ចំណុចសំខាន់ៗនៃការពិភាក្សា និងសម្រាប់ជាមូលដ្ឋានក្នុងការសម្របសម្រួល និងអនុវត្តការងារបន្តព្រមទាំងជាធាតុចូល សម្រាប់ការ រៀបចំកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង់នៅឆ្នាំ២០២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ឯកឧត្តមឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តផ្តល់ ការគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្ត ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ព្រមទាំងការ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង ដើម្បីធានាថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគតនឹងបន្តឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm        1
កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់
2026/11/07 02:30:13 pm        1
សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ
2026/11/07 02:22:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លទ្ធផលបោះឆ្នោតបឋមបង្ហាញពីភាពប្រកៀកប្រកើយក្នុងការបោះឆ្នោតសកលនៅនូវែលសេឡង់

2026/11/07 03:41:29 pm
​សហរដ្ឋអាមេរិក ជំរុញឱ្យចិនអនុវត្តការសន្យាពាណិជ្ជកម្មមុនជំនួបរវាងលោក Trump-Xi ក្នុងខែនេះ
2026/11/07 03:40:37 pm
​ប៉ូឡូញ លើកឡើងថា ការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺមិនអាចទៅរួចទេបើគ្មានក្រុងគីវ និងអឺរ៉ុប
2026/11/07 03:38:56 pm
​ទីក្រុងគីវ កំពុងប្រឈមស្ថានភាពដ៏លំបាកបំផុតដោយសារខ្វះអគ្គិសនី ការផ្តល់កម្ដៅ និងទឹកប្រើប្រាស់
2026/11/07 02:46:22 pm
​ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm