សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ

2026/11/07 02:22:02 pm        150

សំបកកង់រថយន្ត ដែលផលិតដោយរោងចក្រកូនខ្មែរ នៅក្នុងខេត្តក្រចេះ បាន​បង្ហាញ​ខ្លួន​យ៉ាង​លេច​ធ្លោ និងទទួលការគាំទ្រយ៉ាងផុលផុស ក្នុងពិព័រណ៌ផលិតផលខ្មែរ នៅកោះពេជ្រ។

លោក ច័ន្ទ សុគន្ធា នាយកក្រុមហ៊ុន ទទួលសិទ្ធិចែកចាយសំបកកង់រថយន្តពីរោងចក្រកូនខ្មែរ ដែលផលិតសំបកកង់រថយន្ត នៅក្នុងខេត្តក្រចេះ ប្រាប់ BTV នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពិព័រណ៍​ផលិតផលខ្មែរ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាឱកាសដ៏មានតម្លៃ ក្នុងការជំរុញឱ្យផលិតផលស្នាដៃកូនខ្មែរ សម្រុកចូលទីផ្សារកាន់តែទូលំទូលាយ។ តាមរយៈពិព័រណ៌នេះ លោកជឿជាក់ថា ផលិតផលរបស់កូនខ្មែរ នឹងកាន់តែទទួលបានការគាំទ្រកើនឡើងបន្ថែម ខណៈសំបករថយន្តដែលផលិតដោយកូនខ្មែរកាន់ទទួលការគាំទ្រខ្លាំង ក្នុងស្មារតីគាំទ្រផលិតផលជាតិ បូករួមនិងគុណភាពខ្ពស់មិនចាញ់ផលិតផលបរទេស។

លោក ហ៊ុន សាវ៉ាត់ ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមកចូលរួម ពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ បានប្រាប់ថា លោកមកទិញសំបកកង់រថយន្តដែលជាផលិតផលខ្មែរបន្ថែមទៀត បន្ទាប់ពីលោកបានប្រើ និងឃើញថា គុណភាពល្អមិនចាញ់ផលិតផលបរទេស។

លោក មាស ឧត្ដម ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អះអាង ថា លោកនៅតែបន្តគាំទ្រផលិតផលខ្មែរ ពីព្រោះផលិតផលខ្មែរ មានគុណភាព ដើម្បីឱ្យរោងចក្រមានដំណើរការទៅមុខ ជួយផ្ដល់ទីផ្សារសម្រាប់កសិករ ផ្ដល់ការងារដល់ពលរដ្ឋ ដោយមិនចាំបាច់ចំណាកស្រុក។

សូមជម្រាបជូន ថា ពិព័រណ៌ផលិតផលខ្មែរ​ឆ្នាំ២០២៦​នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញ​ស្មារតីសាមគ្គីភាព និងការរួបរួមគ្នាគ្រប់កាលៈទេសៈរបស់ប្រជាជាតិខ្មែរ ក្នុងនាមជាខឿនការពារជាតិ ជាប្រជាជនដែលមានមោទនភាពចំពោះប្រទេសជាតិ ជឿជាក់លើថ្នាក់ដឹកនាំ និងចូលរួមចំណែកគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm        1
កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់
2026/11/07 02:30:13 pm        1
សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ
2026/11/07 02:22:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លទ្ធផលបោះឆ្នោតបឋមបង្ហាញពីភាពប្រកៀកប្រកើយក្នុងការបោះឆ្នោតសកលនៅនូវែលសេឡង់

2026/11/07 03:41:29 pm
​សហរដ្ឋអាមេរិក ជំរុញឱ្យចិនអនុវត្តការសន្យាពាណិជ្ជកម្មមុនជំនួបរវាងលោក Trump-Xi ក្នុងខែនេះ
2026/11/07 03:40:37 pm
​ប៉ូឡូញ លើកឡើងថា ការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺមិនអាចទៅរួចទេបើគ្មានក្រុងគីវ និងអឺរ៉ុប
2026/11/07 03:38:56 pm
​ទីក្រុងគីវ កំពុងប្រឈមស្ថានភាពដ៏លំបាកបំផុតដោយសារខ្វះអគ្គិសនី ការផ្តល់កម្ដៅ និងទឹកប្រើប្រាស់
2026/11/07 02:46:22 pm
​ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm