ញូវយ៉ក៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាកិច្ចប្រជុំប្រចាំឆ្នាំស្តីពីរបាយការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ICJ ក្នុងការលើកកម្ពស់វិធានច្បាប់ និងយុត្តិធម៌អន្តរជាតិ។ ដោយសាលដីកាតុលាការ ចងភ្ជាប់កាតព្វកិច្ចច្បាប់ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យមានការគោរពសេចក្តីសម្រេចតុលាការ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
អគ្គរាជទូត ក៏បានរំលឹកអំពីសាលដីកាឆ្នាំ១៩៦២ និងការបកស្រាយឆ្នាំ ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ នៃសំណុំរឿងប្រាសាទព្រះវិហារ ដែលជាការរួមចំណែកដ៏សំខាន់ដល់នីតិសាស្ត្រតុលាការ។

