ភ្នំពេញ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងឯកឧត្តម សុខ សូកេន អនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន លើកទី៤ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៧ ដែលដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមប្រឹក្សាភិបាល នៅការិយាល័យផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។
គួររំលឹកផងដែរថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាវេទិកាមួយដើម្បីផ្លាស់ប្តូរបទពិសោធ និងទស្សនៈគ្នាទៅវិញទៅមកតាមរយៈការបណ្តុះបណ្តាល ជាពិសេសសម្រាប់យុវជន និងសហគ្រិន និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍន៍កម្មវិធីសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌ សង្គម នយោបាយ និងបច្ចេកវិទ្យា។



