អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក

2026/11/08 11:57:14 am        96

ប្រជាពលរដ្ឋចំនួន ១៧ ភូមិ ស្ថិតនៅក្នុងឃុំសារង្គ និង ឃុំថ្នាំ ស្រុកភ្នំស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ​ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោយ​បញ្ចប់ការវាស់វែង និងបិទផ្សាយដោយដុំជាសាធារណៈក្រោមវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​លើកា​រចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋទាំង១៧ ភូមិ ស្មើនឹង២១ ៧៤៩ បណ្ណ ប្រារព្ធធ្វើនៅបរិវេណវត្តប្រាសាទភាសត្បូង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងថា ការធ្វើកំណែទម្រង់ដីធ្លី និង​នគរូបនីយ​កម្ម​ឱ្យកាន់តែ ស៊ីជម្រៅ ជាមួយ នឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ៖ ១-ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ,២-ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង៣-ការផ្តល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ គឺសំដៅ​លើក​កម្ពស់​កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។   

ឯកឧត្តមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាជនឱ្យបានលឿន ដើម្បី​ជាមូ​លដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី។

ឯកឧត្តម អភិបាលខេត្ត បន្តថា ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការ​ចុះ​បញ្ជី​តាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឱ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការ​ចុះ​បញ្ជី​មួយ​ឃុំ​ម្តង​ៗ តាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។

ឯកឧត្តម ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលត្រូវ​ទទួល​បណ្ណ​សូម​ប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លី ឱ្យបានត្រឹមត្រូវ នឹងត្រូវទុកដាក់ឱ្យល្អ ចៀសវាង​ការ​ខូច​ខាត​ឬ​បាត់​ដោយ​ប្រការណាមួយ។ ព្រមទាំង បានណែនាំឃុំនិងភូមិ ធ្វើការផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់កម្មសិទ្ធិដី ដើម្បីឱ្យពួកគាត់មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី នៅលើ​ទី​តាំង​ដែល​ក្រុម​ការ​ងារផ្ទះបានរៀបចំឱ្យផ្តល់ជូន ឱ្យទាន់ពេលវេលាកំណត់។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្ត​ចែក​បណ្ណ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​បន្ទាយ​មាន​ជ័យ ​រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕ អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ
2026/11/08 12:10:35 pm        1
អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក
2026/11/08 11:57:14 am        1
អ្នកនាំពាក្យ៖ ការសម្របសម្រួលឱ្យក្រុម AOT ចុះទៅសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជា​កិច្ច​ការដ៏សំខាន់ដែលរាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់
2026/11/08 11:40:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ

2026/11/08 12:10:35 pm
​អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក
2026/11/08 11:57:14 am
​ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីស ក្រោយមានការតវ៉ាថ្មីៗនៅប្រទេសបារាំង
2026/11/08 11:48:51 am
​គ្មានអ្នកឈ្នះច្បាស់លាស់ទេ ក្នុងការបោះឆ្នោតដ៏ស្វិតស្វាញ ក្រោយការបោះឆ្នោតសកលនៅនូវែលសេឡង់
2026/11/08 11:47:04 am
​អ្នកនាំពាក្យ៖ ការសម្របសម្រួលឱ្យក្រុម AOT ចុះទៅសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជា​កិច្ច​ការដ៏សំខាន់ដែលរាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់
2026/11/08 11:40:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm