ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ

2026/11/08 12:10:35 pm        106

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​សុខភាពភ្នែកពិភពលោក ដែលរៀបចំឡើងនៅមណ្ឌលសុខភាពចក ស្ថិត​ក្នុង​ឃុំចក ​ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​សារៈ​សំខាន់​នៃ​សុខភាពភ្នែក ជំរុញការថែទាំ និងការការពារគំហើញ កាត់បន្ថយហានិភ័យនៃជំងឺភ្នែក និង​បញ្ហាពិការភ្នែក តាមរយៈការផ្សព្វផ្សាយចំណេះដឹង ការពិនិត្យសុខភាពភ្នែក ការ​ផ្តល់​ការណែ​នាំ​ពី​ក្រុមគ្រូពេទ្យជំនាញ និងការផ្តល់វ៉ែនតាការពារភ្នែកជូនប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​សេវា​ថែ​ទាំ​សុខ​ភាពភ្នែកទាន់ពេលវេលា និងមានគុណភាព។ 

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សុខ​ភាព​ភ្នែក ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ ការសិក្សា ការប្រកបការងារ និង​ការចូលរួមក្នុងសកម្មភាពសង្គម។ លោកថា បញ្ហាសុខភាពភ្នែកមួយចំនួនអាចបង្ការបាន និង​អាច​ព្យាបាលបាន ប្រសិនបើប្រជាពលរដ្ឋមានការយល់ដឹង និងទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ទាន់​ពេល​វេលា​។

លោកប្រធានមន្ទីរក៏បានជំរុញដល់មន្ត្រីសុខាភិបាល និងអ្នកផ្តល់សេវាសុខភាពទាំងអស់ បន្ត​យក​ចិត្ត​ទុក​ដាក់លើការផ្សព្វផ្សាយអប់រំសុខភាព ការផ្តល់សេវាពិនិត្យ និងថែទាំ​សុខភាព​ភ្នែក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ពិសេសចំពោះកុមារ មនុស្សចាស់ និងប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ព្រម​ទាំង​លើក​ទឹកចិត្តឱ្យប្រជាពលរដ្ឋទៅពិនិត្យសុខភាពភ្នែកជាប្រចាំ ដើម្បីការពារបញ្ហាពិការភ្នែក និង​ការបាត់បង់គំហើញ។

ក្នុង​នោះ​លោកបានស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពភ្នែក ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ទទួល​បានព័ត៌មានត្រឹមត្រូវ និងមានលទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ សុវត្ថិភាព និងសមធម៌។

ក្នុងឱកាសនោះដែរលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធាន​កម្ម​វិធី​សុខភាព​ភ្នែក​ខេត្ត ក៏បានធ្វើបទបង្ហាញ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានចូលរួម អំពី​បញ្ហា​សុខភាពភ្នែកដែលតែងកើតមាន កត្តាប្រឈមនានាដែលអាចប៉ះពាល់ដល់គំហើញ ព្រម​ទាំង​វិធី​សាស្ត្រក្នុងការថែទាំ និងការការពារសុខភាពភ្នែកឱ្យបានត្រឹមត្រូវ។ លោកក៏​បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះថែរក្សាអនាម័យភ្នែក ជៀសវាងទម្លាប់ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និង​ស្វែ​ង​រក​សេវាពិនិត្យសុខភាពភ្នែកនៅមូលដ្ឋានសុខាភិបាល ប្រសិនបើមានបញ្ហា ឬរោគ​សញ្ញា​មិន​ប្រក្រតី ​ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕ អត្ថបទ៖ សេងឡុង 

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល ណែនាំសមាគម CASM ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាដំណេក ទប់ស្កាត់ជំងឺមិនឆ្លង
2026/11/08 12:30:30 pm        1
ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ
2026/11/08 12:10:35 pm        1
អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក
2026/11/08 11:57:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសុខាភិបាលក្រុមហ៊ូទី៖ ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ៣៣នាក់ នៅជិតរដ្ឋធានីរបស់យេម៉ែន

2026/11/08 12:34:31 pm
​ក្រសួងសុខាភិបាល ណែនាំសមាគម CASM ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាដំណេក ទប់ស្កាត់ជំងឺមិនឆ្លង
2026/11/08 12:30:30 pm
​ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ
2026/11/08 12:10:35 pm
​អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក
2026/11/08 11:57:14 am
​ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីស ក្រោយមានការតវ៉ាថ្មីៗនៅប្រទេសបារាំង
2026/11/08 11:48:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm