ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន

2026/11/08 02:04:32 pm        56

ឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនកន្លែង ត្រូវ​បាន​នាំយ​ក​មក​ផ្ដល់​ជូន​ដល់​ដៃបងប្អូនប្រជាពលរដ្ឋ យុវជន និងអតីតពលករវិលត្រឡប់ពីក្រៅប្រទេស ក្នុង​ខេត្ត​មណ្ឌល​គិរី ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ»នេះឡើងនៅខេត្តមណ្ឌលគិរីរយៈពេល០២ថ្ងៃ ដោយកាលពីថ្ងៃទី០៦ ខែ​វិច្ឆិកា​ម្សិលមិញនេះ បានធ្វើឡើងនៅសាលាស្រុកកោះញែក មាន​ពលរដ្ឋ​ចូលរួម​ជាង​ជិត​១០០០​នាក់​ ហើយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបន្ត​រៀបចំ​នៅ​បរិវេណ​សាលា​ក្រុង​សែន​មនោរម្យ​ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមដាក់ពាក្យ និង​សម្ភាស​ការងារ។ 

លោក ងូក សុវណ្ណ អ្នកនាំពាក្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងអត់ការងារធ្វើនៅតាមជនបទ ឱ្យមានមុខរបរច្បាស់លាស់ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ នៅក្នុងកម្មវិធីនេះ មានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងផ្នែកកសិកម្មជាច្រើនបានមកជ្រើសរើសបុគ្គលិកផ្ទាល់។ ជាមួយគ្នានេះ មន្ទីរក៏បានផ្សព្វផ្សាយពីការរៀនជំនាញវិជ្ជាជីវៈឥតគិតថ្លៃ (TVET) ដល់យុវជនដែលបោះបង់ការសិក្សា ឬចប់ថ្នាក់ទី១២ តែគ្មានលទ្ធភាពបន្តទៅរៀននៅភ្នំពេញ ដូចជាជំនាញជួសជុលឡាន ម៉ូតូ ជាងភ្លើង ផ្សារដែក កាត់សក់ សំអាងការ និងកែច្នៃបន្លែធម្មជាតិ ដោយរដ្ឋាភិបាលមានផ្តល់កន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែសម្រាប់សិស្សមកពីគ្រួសារក្រីក្រ។ 

កញ្ញា ចាន់ មុតឌៀង អាយុ ១៨ឆ្នាំ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ បានបង្ហាញក្តីរំភើប និងបានចាប់អារម្មណ៍ចង់រៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដសម្រាប់កសាងអនាគត។ កញ្ញាក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំវេទិកានេះឡើង ព្រមទាំងផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ ធ្វើឱ្យបងប្អូនមកចូលរួមមិនបាច់ចំណាយប្រាក់កាក់ផ្ទាល់ខ្លួនឡើយ ។ 

ចំណែក កញ្ញា វិសា នីតា ដែលបានមកចូលរួមស្វែងរកការងារដែរនោះ បាននិយាយថា កម្មវិធីនេះពិតជាជួយសម្រាលបន្ទុកគ្រួសារ និងជួយដល់បងប្អូនអតីតពលករមកពីថៃឱ្យមានការងារធ្វើសមរម្យ។ ដោយឡែកសម្រាប់រូបនាងផ្ទាល់ គឺមានបំណងចង់រៀនសូត្រលើផ្នែកកសិកម្ម ព្រោះជាជំនាញស្នូលដែលប្រទេសយើងកំពុងត្រូវការចាំបាច់។ 

ឯកឧត្តម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការធ្វើការងារនៅក្នុងស្រុក ក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ បងប្អូននឹងទទួលបានអត្ថប្រយោជន៍ពេញលេញពី ប.ស.ស. ទាំងការថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធននិវត្តន៍នៅពេលចាស់ទៅ ព្រមទាំងបានរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល ជៀសផុតពីការកេងប្រវ័ញ្ច និងគ្រោះថ្នាក់ពីការចំណាកស្រុកខុសច្បាប់។

សូមជម្រាបបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលមិនបានមកចូលរួមដោយផ្ទាល់ក្នុងថ្ងៃនេះ អាចអញ្ជើញទៅទាក់ទងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយគ្រាន់តែភ្ជាប់ឯកសារសម្គាល់ខ្លួន ឬអាចទូរស័ព្ទទៅកាន់លេខឥតគិតថ្លៃរបស់ក្រសួងការងារគឺ ១២៩៧ សម្រាប់ព័ត៌មានការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពី ប.ស.ស.៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
2026/11/08 02:14:27 pm        1
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
2026/11/08 02:04:32 pm        1
ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ
2026/11/08 12:52:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០

2026/11/08 02:14:27 pm
​ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
2026/11/08 02:04:32 pm
​ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ
2026/11/08 12:52:38 pm
​ក្រសួងសុខាភិបាលក្រុមហ៊ូទី៖ ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ៣៣នាក់ នៅជិតរដ្ឋធានីរបស់យេម៉ែន
2026/11/08 12:34:31 pm
​ក្រសួងសុខាភិបាល ណែនាំសមាគម CASM ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាដំណេក ទប់ស្កាត់ជំងឺមិនឆ្លង
2026/11/08 12:30:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm