សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ

2026/11/09 06:45:14 pm        162

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកទឹកចិត្តដល់យុវជនដែលស្ម័គ្រដាក់ពាក្យចូលរួមកាតព្វកិច្ចយោធា ហើយមិនទាន់ជាប់ សូមបន្តនាំគ្នាដាក់នៅឆ្នាំក្រោយបន្ថែមទៀត ខណៈក្រសួងការពារជាតិនឹងធ្វើការបញ្ជាក់លម្អិតបន្ថែមលើការងារដាក់ពាក្យនេះ។

ក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នៅឆ្នាំដំបូងនាឆ្នាំ២០២៦នេះ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់លុតដំរហូតដល់រយៈពេលកំណត់២៤ខែ ដើម្បីធ្វើជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត។

សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា សម្រាប់អ្នកដែលដាក់ពាក្យមិនទាន់បំពេញកាតព្វកិច្ចយោធា សូមរង់ចាំវគ្គបន្ទាប់ដែលនឹងជូនដំណឹងដោយ គណៈកម្មការរបស់ក្រសួងការពារជាតិ ដែលនឹងបញ្ជាក់លម្អិតជាបន្ដបន្ទាប់ ដើម្បីឱ្យយុវជនចូលមកបំពេញកាតព្វកិច្ចយោធា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “សូមយុវជនស្ម័គ្រចិត្តឆ្នាំនេះមិនទាន់ដាក់ពាក្យបាន សូមបន្ដចុះឈ្មោះតទៀត ហើយគណៈកម្មការក្រសួងការពារជាតិ នឹងបញ្ជាក់លម្អិតបន្ថែមទៀត។ សង្ឃឹមថា ៥ ០០០នាក់ ដែលចូលនៅឆ្នាំទី១ នេះ នឹងខិតខំតស៊ូរហូតដល់បញ្ចប់កាតព្វកិច្ចរបស់ខ្លួនរយៈពេល ២៤ខែ ដែលជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត”។

សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធាជាការលត់ដំមិនត្រឹមរូបរាងកាយ តែជាការលត់ដំផ្នែកស្មារតី ហើយក្រោយហ្វឹកហ្វឺនរយៈពេល៣ខែ យោធិនកាតព្វកិច្ច នឹងទៅរស់នៅតាមអង្គភាពនីមួយៗ ហើយជាពេលអនុវត្តការរស់នៅបែបជាយោធា ខណៈយោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ហើយនោះ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត វិន័យ និងរបៀបរស់នៅជាកងទ័ព។

 គួររម្លឹកថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ ប្រកាសឱ្យប្រើច្បាប់ ស្តីពី កាតព្វកិច្ចយោធា, នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញ អនុ​ក្រឹត្យ​លេខ ១៧៦អនក្រ.បក ស្ដីពី ការអនុវត្តច្បាប់ ស្តីពី កាតព្វកិច្ចយោធា, នៅថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១០៤សសរ ស្តីពី ការតែងតាំង​សមាស​ភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងនៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៣០ អនក្រ.បក ស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញ​កាតព្វកិច្ចយោធាសម្រាប់ ឆ្នាំ២០២៦ ចំនួន ១០ ០០០នាក់។

បន្ទាប់ពីអនុម័តច្បាប់ថ្មី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំ​គណៈ​កម្មាធិ​ការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំរៀបចំការងារពាក់ព័ន្ធការទទួលយកប្រជាពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ចាប់ពី ឆ្នាំ២០២៦ នេះតទៅ ក្នុងរយៈពេលជិត ៣ខែ ចាប់ពី​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ការងារពាក់ព័ន្ធការអនុវត្តន៍​ច្បាប់​កាតព្វកិច្ចយោធាបានចាប់ផ្តើមជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm        1
កម្ពុជាតវ៉ាចំពោះសកម្មភាពឈូសឆាយដី និងពង្រីកផ្លូវរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/11/27 05:52:43 pm        1
សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់
2026/11/27 05:22:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន៖ កូរ៉េខាងជើងបាន​ផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនមីស៊ីលទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី

2026/11/27 07:39:31 pm
​របាយការណ៍៖ អ៊ីស្រាអែល​ត្រៀម​សម្រាប់លទ្ធភាព​អាច​មាន​ការវាយប្រហារ ពាក់ព័ន្ធ​​អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន
2026/11/27 07:38:32 pm
​មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm
​ប៉េរូចាប់ផ្តើមដុតកម្ទេចចោលគ្រឿងញៀនរឹបអូសបានទម្ងន់ជាង ១០តោន
2026/11/27 07:37:40 pm
​កាហ្សាក់ស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ AIជាមួយរុស្ស៊ី ក្រោយធនាគារ​របស់ខ្លួនទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia
2026/11/27 06:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm