ព្រះសីហនុ ៖ នាវេលាម៉ោង ៧:០៥ នាទីព្រឹក ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ VIKING ORION ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៨០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពី ប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៥ នាក់ (ស្រី ១១១ នាក់) មាន ៣៤ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៨៨ នាក់ (ស្រី ៤៧០ នាក់) មាន ១៤ សញ្ជាតិ។ សញ្ជាតិ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ សហរដ្ឋអាមេរិក ចំនួន ៧៣៦ នាក់ (ស្រី ៣៩៣ នាក់) ហើយនាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅ ប្រទេសថៃ នាវេលាម៉ោង ២ រសៀល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។









