រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ

2026/11/10 12:25:09 pm        70

រ៉ូបូតមួយគ្រឿង បានចូលរួមជាមួយអ្នករត់ប្រណាំងក្នុងការប្រកួតម៉ារ៉ាតុងក្រោមអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់អង់តាក់ទិក កាលពីចុងសប្តាហ៍កន្លងទៅ។

រ៉ូបូតដែលមានឈ្មោះថា Qestr គឺជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកប្រកួតសរុប ២៥ នាក់ នៅក្នុងព្រឹត្តិការណ៍ Antarctic Ice Ultra ដែលរៀបចំឡើងនៅជំរំ Ultima Camp។

លោក Oliver Wang អ្នករៀបចំកម្មវិធី បានឱ្យដឹងថា Qestr គឺជាមនុស្សយន្តមានរូបរាងដូចមនុស្សដំបូងគេ ដែលបានចូលរួមក្នុងការប្រកួតរត់ចម្ងាយឆ្ងាយបែបប្រកួតប្រជែង នៅក្នុងតំបន់ធម្មជាតិដ៏សែនលំបាករបស់អង់តាក់ទិក។

ដោយសារតំបន់អង់តាក់ទិកកំពុងស្ថិតក្នុងបាតុភូតព្រះអាទិត្យរះពេញមួយថ្ងៃ និងពេញមួយយប់ ការប្រកួតនេះបានចាប់ផ្ដើមនៅវេលាម៉ោង ១ រំលងអធ្រាត្រ ខណៈអ្នកចូលរួមត្រូវប្រឈមនឹងសីតុណ្ហភាពត្រជាក់ដល់ដក ២៤ អង្សាសេ។

មនុស្សយន្ត Qestr បានពាក់អាវដើម្បីទប់ទល់នឹងអាកាសធាតុដ៏ត្រជាក់ ហើយអាចបោះជំហានរត់បានក្នុងស្ថានភាពដ៏លំបាកនេះ។ ប៉ុន្តែជាអកុសល ថាមពលថ្មរបស់វាបានអស់ បន្ទាប់ពីរត់បានចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យវាត្រូវបញ្ឈប់ការប្រកួតមុនកំណត់។

ចំណែកអ្នករត់ប្រណាំងផ្សេងទៀត បានបន្តការប្រកួតដោយពឹងផ្អែកលើអាហារក្ដៅ និងអាហារសម្រន់ ដើម្បីបំពេញថាមពល ខណៈចម្ងាយប្រកួតមានច្រើនប្រភេទ រួមមាន ៥០ គីឡូម៉ែត្រ, ៨០ គីឡូម៉ែត្រ, ១០០ គីឡូម៉ែត្រ និង ១៦០ គីឡូម៉ែត្រ។

ជាមួយគ្នានេះ អ្នករត់ប្រណាំងជនជាតិចិន Ni Yusheng បានបញ្ចប់ការរត់ចម្ងាយ ១៦០ គីឡូម៉ែត្រ ដោយប្រើពេល ១៧ ម៉ោង ២ នាទី និង ២៤ វិនាទី ព្រមទាំងបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គេផងដែរ៕អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm        1
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am        1
ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
2026/11/10 11:33:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

2026/11/10 01:02:18 pm
​រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm
​វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
2026/11/10 12:33:00 pm
​រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
​កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ និងព្យាយាមបង្កើតអង្គហេតុជាក់ស្ដែង
2026/11/10 12:18:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/09 09:26:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 10:37:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:14:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm