សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

2026/11/10 01:02:18 pm        58

នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លោក​ជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអ​ញ្ជើញ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​បុណ្យ​ទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជា​បុត្រ​ប្រុស​ច្បង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយប្រគេនទេយ្យទាន និងយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃសរុប៧ព្រះអង្គសូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភព។

រយៈពេល៥០ឆ្នាំ គឺជាពេលវេលាដ៏យូរអង្វែង ដែលកន្លងផុតទៅតាមដំណើរនៃជីវិត ប៉ុន្តែការបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសការបាត់បង់កូនប្រុសច្បងក្នុងគ្រួសារ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន។ ការប្រារព្ធពិធីបុណ្យរំលឹកខួបនេះ មិនត្រឹមតែជាការអនុវត្តតាមគន្លងប្រពៃណី និងជំនឿព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីក្តីនឹករលឹក សេចក្តីស្រលាញ់ និងចំណងមនោសញ្ចេតនារបស់ក្រុមគ្រួសារ ដែលនៅតែរក្សាទុកក្នុងដួងចិត្តជានិច្ច។

ក្នុងបរិយាកាសប្រកបដោយសេចក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ គឺបានបង្ហាញពីសារៈសំខាន់នៃចំណងគ្រួសារ ការចងចាំ និងការគោរពចំពោះអ្នកដែលបានចែកឋានទៅ ទោះបីពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។

សូមឧទ្ទិសមហាកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ ជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានសោយសុខក្នុងសុគតិភពជានិច្ចតរៀងទៅ៕

 

អត្ថបទដែលទាក់ទង

សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
2026/11/10 01:02:18 pm        1
រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm        1
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
2026/11/10 12:33:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

2026/11/10 01:02:18 pm
​រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm
​វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
2026/11/10 12:33:00 pm
​រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
​កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ និងព្យាយាមបង្កើតអង្គហេតុជាក់ស្ដែង
2026/11/10 12:18:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/09 09:26:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 10:37:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:14:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm