ឯកឧត្តម ប្រាក់ សុខុន៖«កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស

2026/11/10 03:05:34 pm        134

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងថា នៅក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting - REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពីចំនួន ៧២ ប្រទេស។

តាមរយៈកិច្ចសម្ភាសន៍ដែលបានផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍អមដែលកម្ពុជារៀបចំ ដែលហៅថា ព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 នឹងប្រមូលផ្ដុំសហគ្រិន, តំណាងខាងផ្នែកវិស័យឯកជន ក្រុមសហគ្រិនវ័យក្មេង (Start Up) រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។

ឯកឧត្តមបញ្ជាក់ថា៖«គ្រាន់តែអ្នករៀបចំក្នុងព្រឹត្តិការណ៍អម FrancoTech នេះ គឺមានរហូតដល់ ៤៦០០នាក់» ខណៈ ក្នុងព្រឹត្តិការណ៍អមនេះ ក៏នឹងមានកិច្ចប្រជុំមួយទៀត ដែលហៅថា កិច្ចប្រជុំ សហគ្រិនអ្នកនិយាយភាសារបារាំងដែលមានអ្នកចូលរួមចំនួន ១២០០នាក់ចូលរួម មកពីចំនួន ៧២ ប្រទេស។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍អម ក្រៅពីមានព្រឹត្តិការណ៍ FrancoTech ក៏មានព្រឹត្តិការណ៍អមមួយទៀត គឺ «ភូមិហ្វ្រង់កូហ្វូនី» ដែលធ្វើឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី ដែលមកដល់ពេលនេះ ក្រុមការងារបានរៀបចំស្ដង់ចំនួន ១៣០ស្ដង់រួចហើយ ដែលក្នុងនោះស្ដង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ប្រទេស ដើម្បីដាក់បង្ហាញនូវផលិតផលពីស្រុកនានាដែលគេមកចូលរួម មានការសម្ដែងសិល្បៈ ការបង្ហាញសក្ដានុពលលើវិស័យទេសចរណ៍ ...ជាដើម និងមានស្ដង់ចំនួន ៣០ស្ដង់ទៀត សម្រាប់ធ្វើការដាក់បង្ហាញម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកផងដែរ។

កិច្ចប្រជុំដែលអ្នកបានលើកឡើងនោះ គឺ «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting - REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយ ដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

កិច្ចប្រជុំធុរកិច្ចលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones - APF) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។ នៅក្នុងកិច្ចប្រជុំនេះនឹងមានការរៀបចំជំនួបពិភាក្សាពាណិជ្ជកម្ម (B2B Meetings) ហ្វ្រង់កូហ្វូនី សន្និសីទ និងវេទិកាតុមូលដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នារវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន។ ព្រឹត្តិការណ៍នេះ ក៏ជាជាឱកាសសេដ្ឋកិច្ចដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្ដានុពលឌីជីថល និងបរិយាកាសធុរកិច្ចទៅកាន់ឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm        1
កម្ពុជាតវ៉ាចំពោះសកម្មភាពឈូសឆាយដី និងពង្រីកផ្លូវរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/11/27 05:52:43 pm        1
សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់
2026/11/27 05:22:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន៖ កូរ៉េខាងជើងបាន​ផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនមីស៊ីលទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី

2026/11/27 07:39:31 pm
​របាយការណ៍៖ អ៊ីស្រាអែល​ត្រៀម​សម្រាប់លទ្ធភាព​អាច​មាន​ការវាយប្រហារ ពាក់ព័ន្ធ​​អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន
2026/11/27 07:38:32 pm
​មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm
​ប៉េរូចាប់ផ្តើមដុតកម្ទេចចោលគ្រឿងញៀនរឹបអូសបានទម្ងន់ជាង ១០តោន
2026/11/27 07:37:40 pm
​កាហ្សាក់ស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ AIជាមួយរុស្ស៊ី ក្រោយធនាគារ​របស់ខ្លួនទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia
2026/11/27 06:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm