បាល់ទាត់៖ អ្នកចាំទីអាល្លឺម៉ង់ Manuel Neuer បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយ Bayern Munich មួយរដូវកាលទៀតដល់ឆ្នាំ២០២៤។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបឱ្យ Bayern Munich ៤៧២ប្រកួតតាំងពីផ្លាស់ពី Schalke 04 នៅឆ្នាំ២០១១។ ប្រធានក្រុមជំរើសជាតិអាល្លឺម៉ង់រូបនេះក៏បានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ១០រដូវកាលជាប់គ្នាក៏ដូចជា UEFA Champions League ពីរលើកផងដែរ។ Manuel Neuer បច្ចុប្បន្នជាកីឡាករទី២ ដែលនៅជាមួយ Bayern Munich យូរបំផុតបន្ទាប់ពី Thomas Muller ដែលទើបបន្តកិច្ចសន្យាមួយរដូវកាលទៀតផងដែរ៕
អត្ថបទ៖នាង សុភាវុធ