WHO៖ ជំងឺ​អុត​ស្វា​​ពិតជា​ជំងឺ​បណ្ដាល​មក​ពី​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ

2022/05/24 07:22:31 pm        778

​WHO៖ ប្រធាន​លេខាធិការដ្ឋាន​ផ្នែក​ជំងឺ​អុតស្វា​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis បាន​និយាយ​ថា ​ជំងឺ​អុត​ស្វា​ពិតជា​ជំងឺ​បណ្តាលមកពី​ការ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​។ ដូច្នេះ​ហើយ​ហានិភ័យ​ចំពោះ​សាធារណជន​ទូទៅ​នៅ​តែ​មាន​កម្រិត​ទាប​។

ទោះយ៉ាងណា​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​អាច​ឆ្លង​វីរុស ឬ​អ្នក​ដែល​មាន​ករណី​ជំងឺ​អុត​ស្វា​មានន័យថា ហានិភ័យ​ជាក់ស្តែង​គឺ​ខ្ពស់ជាង​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាននៅ​ទីក្រុង​ហ្សឺ​ណែវ លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis បាន​និយាយថា ការផ្ទុះ​វីរុស​នេះ​មិនមែនជា​រឿង​ធម្មតា​នោះទេ ព្រោះ​ជាធម្មតា​យើង​គ្រាន់តែ​ឃើញ​ជំងឺ​អុត​ស្វា​មាន​ឆ្លង​តែ​នៅក្នុង​បណ្តា​ប្រទេស​ឆ្លង​តែ​ក្នុង​តំបន់​។ មានប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិចដែល​ជំងឺឆ្លង​នេះត្រូវបាន​គេ​ស្គាល់។​ ​លោកស្រី​និយាយថា យើង​បានឃើញ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ករណី​ជំងឺ​អុតស្វាដែលបាន​នាំចូល​មាន​ចំនួន 9ករណី​ដែល​មានន័យថា​ ជំងឺ​អុត​ស្វា​ត្រូវបាន​គេ​រកឃើញ​នៅលើអ្នកដំណើរមកពីប្រទេស​នី​ហ្សេ​រី​យ៉ា​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​រកឃើញ​ត្រឹមតែ​ 9ករណី​ប៉ុណ្ណោះ​។ ដូច្នេះ​ករណី​ទាំងអស់​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការធ្វើដំណើរ​ទៅ​អាហ្វ្រិក​ខាងលិច​។

នោះ​ហើយ​ជា​មូល​ហេតុដែល​ករណី​ទាំងនេះ ពេលនេះ​លេចឡើង​នៅក្នុង​តំបន់ និងប្រទេស​ជាច្រើននៃ​ពិភពលោកដែលជា​ស្ថានភាព​ថ្មី​ទាំងស្រុង​។​ ​អ្វីដែល​យើង​បានដឹង​គឺ​ជំងឺ​អុត​ស្វា​ត្រូវបាន​ចម្លង​តាមរយៈ​ការជួប​មុខ​គ្នា​ជិតស្និត ឬ​ចម្លង​តាម​ការប៉ះពាល់​ស្បែក​ទៅ​ស្បែក​។ នេះ​គឺជា​អ្វីដែល​យើង​ដឹង​នៅពេលនេះ វា​គ្មាន​ការផ្លាស់ប្តូរ​នោះទេ​សម្រាប់​ពេលនេះ គំរូ​ដែល​យើង​កំពុង​រកឃើញ​ក្នុងករណី​ដែលការកើតឡើង នៅក្នុង​ប្រទេសក្រៅ​ទ្វីបអាហ្វ្រិក​ពេលនេះ​នៅតែ​ដដែល​។ អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ដឹង​នោះ​គឺហានិភ័យ​ជាទូទៅមានកម្រិត​ទាប ហើយ​យើង​មិនគួរ​ព្រួយបារម្ភ​នោះទេ​។ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ពិនិត្យ​រោគវិនិច្ឆ័យ​ឃើញថា​ មាន​ជំងឺ​អុត​ស្វា ឬ​អ្នកព្រួយបារម្ភ​ថា អ្នក​អាចមាន​ជំងឺ​នេះ នោះ​រឿង​សំខាន់​គឺ​ត្រូវដាក់​ខ្លួន​អ្នក​ឱ្យនៅ​ដាច់ដោយឡែក​។​ ​លោកស្រី Lewis និយាយថា​ ការឆ្លង​កើតឡើង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ចម្បង ហើយយើង​អាច​ការពារ​ខ្លួន​យើង​ពី​ការឆ្លង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ ដោយ​រក្សា​គម្លាត​សុវត្ថិភាព និងដាក់ខ្លួន​ឲ្យ​នៅ​ដោយឡែក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm