ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា

2026/11/11 02:25:18 pm        120

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាប់ឌែររ៉ាហ៊ីម រ៉ាហ៍ហាលី (Abderrahim Rahhaly) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក មូស្ដាហ្វា រ៉ាឈីដ (M'Stfa Rachid) តំណាងក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនង (កីឡា) របស់​ព្រះរាជា​ណា​ចក្រ​ម៉ារ៉ុក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យវប្បធម៌, នាទីសី្តការក្រសួង ព្រឹក​ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។

នាឱកាសដ៏មានអត្ថន័យនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក្នុងនាមក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីម៉ារ៉ុក ដែលបាន​ទទួល​យក​សំណើរ​បស់​ភាគី​កម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិត និងអ្នកជំនាញកម្ពុជា លើវិស័យសិល្បៈ ភាព​យន្ត និងបុរាណវិទ្យា។ ការសម្រេចផ្តល់អាហារូបករណ៍ និងការ​គាំទ្រ​លើ​ការ​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុ​ស្សនាពេលនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជម្រុញការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត នាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ារ៉ុក។ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍នេះ គណៈប្រតិភូរបស់ប្រទេសម៉ារ៉ុក នឹងអញ្ជើញមកសម្តែងកម្មវិធី «ទិវាវប្បធម៌» នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៦ នេះ។ បន្ថែមពីលើនេះ ក៏មានកម្មវិធីអបអរសាទរខួបលើកទី៣០ ដ៏ធំមួយទៀត ដែលនឹងត្រូវរៀបចំឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រ៉េជេនស៊ី (Hyatt Regency) ផងដែរ។ ការប្រារព្ធទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជានាពេលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) វប្បធម៌រវាងប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹងកាយវិការដ៏ស្មោះត្រង់នេះ ភាគីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏កំពុងត្រៀមខ្លួននាំយកការសម្តែងសិល្បៈដ៏វិសេសវិសាល ដែលបង្ហាញអំពីអត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅសម្តែងនៅលើទឹកដីនៃប្រទេសម៉ារ៉ុកដូចគ្នា ក្នុងគោលបំណងបង្ហាញ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែច្បាស់ទូលំទូលាយ។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១-៧ ខែកុម្ភះ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក នៅទីក្រុង Rabat ព្រះរាជាណាចក្រម៉ារ៉ុក។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់ទៅលើវិស័យដូចជា៖ ការងារអភិរក្ស បេតិកភណ្ឌ ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការគ្រប់គ្រងបណ្ណាល័យ និងបណ្ណាសារដ្ឋាន៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គ្រឹះស្ថានអប់រំ ធីវ៉េត ត្រូវត្រៀមឱ្យខ្លួនកសាងមូលធនមនុស្ស ឆ្លើយតបនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា
2026/11/11 03:44:39 pm        1
សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ
2026/11/11 03:26:22 pm        1
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/11/11 02:38:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo

2026/11/11 03:53:25 pm
​គ្រឹះស្ថានអប់រំ ធីវ៉េត ត្រូវត្រៀមឱ្យខ្លួនកសាងមូលធនមនុស្ស ឆ្លើយតបនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា
2026/11/11 03:44:39 pm
​សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ
2026/11/11 03:26:22 pm
​ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/11/11 02:38:00 pm
​ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា
2026/11/11 02:25:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm