លោក Zelenskyy ថ្លែងថា រុស្ស៊ីបាញ់មីស៊ីលចំនួន ១.៤៧៤គ្រាប់មកលើអ៊ុយក្រែន

2022/05/24 09:22:20 pm        889

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជិត ១.៥០០​គ្រាប់​មក​លើ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការចាប់ផ្តើម​សង្គ្រាម​។

​នៅមុន​ថ្ងៃ​គម្រប់​ខួប ៣​ខែ​នៃ​ការ​ចាប់ផ្តើម​សង្គ្រាមលោក Zelenskyy បាន​និយាយ​ថា មី​ស៊ី​ល​ចំនួន ៤​គ្រាប់​បាន​សម្លាប់​មនុស្ស ៨៧នាក់​នៅ​ក្នុង​ទីក្រុង Desna ចម្ងាយ ៥៥គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​គី​វ។ រុស្ស៊ី​បាន​ប្រមូល​ផ្តុំ​កម្លាំង​នៅ​ទីក្រុង​ជាច្រើន​ក្នុង​តំបន់ Donbas ហើយ​កំពុង​ព្យាយាម​បំផ្លាញ​ជីវិត​ទាំង​អស់​។ នៅ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍​ខាងមុខ​នៃ​សង្គ្រាម​នេះ​នឹង​មាន​ការ​លំបាក ហើយ​យើង​ត្រូវតែ​ដឹង​អំពី​រឿង​នេះ ប៉ុន្តែ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ប្រយុទ្ធ​នោះ​ទេ​។ ការ​ប្រយុទ្ធ ​និង​ការ​យក​ជ័យ​ជម្នះ​។ លោក​កំពុង​បន្ត​ធ្វើការ​ដើម្បី​បង្កើន​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី ហើយ​អាទិភាព​ជាក់ស្តែង​សម្រាប់​អ៊ុយ​ក្រែ​ន​នៅតែ​ស្ថិត​លើ​ការ​ផ្គត់ផ្គង់​អាវុធ និង​គ្រាប់រំសេវ​ពី​ដៃគូ​។​

​ស្រប​ពេល​នេះ​ដែរ អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បាន​គាំទ្រ​ការ​អំពាវនាវ​របស់​ប្រធានាធិប​តី​លោក Zelenskyy កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដែល​កំពុង​ជួប​ប្រជុំ​ដើម្បី​ដាក់ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​ប្រទេស​រុស្ស៊ី​។​ ទាំង​អតីត​ប្រធានាធិបតី និង​បច្ចុប្បន្ន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដក​ក្រុមហ៊ុន​បរទេស​ទាំង​ស្រុង​​ពី​ប្រទេស​រុស្ស៊ី ដើម្បី​ការពារ​ការ​គាំទ្រ​ដល់​សង្គ្រាម​របស់​ខ្លួន​។ ពួកគេ​និយាយ​ថា រុស្ស៊ី​កំពុង​រារាំង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​សំខាន់ៗ​ដូចជា​ស្រូវ​សាលី និង​ប្រេង​ផ្កា​ឈូករ័ត្ន​មិន​ឱ្យ​ចេញពី​កំពង់ផែ​របស់អ៊ុយ​ក្រែ​ន​។ ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ឱ្យ​កំពង់ផែ​បើក​ឡើងវិញ​ដោយ​និយាយ​ថា ​កសិករ​នៅ​ទីនោះ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមមនុស្ស ៤០០​លាន​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm