រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ

2026/11/12 12:21:02 pm        64

នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម មូហាំម៉េដ មេឌី បែនសៃដ៍ (Mohammed Mehdi Bensaid) រដ្ឋមន្រ្តីក្រសួងយុវជន វប្បធម៌ និងកីឡា នៃ​ព្រះរា​ជា​ណា​ចក្រ​ម៉ារ៉ុក និងឯកឧត្តម អាប់ឌែររ៉ាហ៊ីម រ៉ាហ៍ហាលី (Abderrahim RAHHALY) ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦” ដើម្បី​អបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ថ្វីដ្បិតកម្ពុជា និងម៉ារ៉ុក ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ពិត​មែន ប៉ុន្តែចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានបន្តចាក់ឫសយ៉ាងជ្រៅអស់រយៈពេល ៣​ទសវត្សរ៍​មក​ហើយ ហើយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំការទូត​នៃ​ប្រទេស​ទាំង​ពីរ​ បានធ្វើការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលជាផែន​ទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរ​ក​កិច្ច​សហប្រតិបត្តិការពហុវិស័យ។ ឆ្នាំ២០២៦ គឺជាខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើត​ទំនាក់​ទំនង​ការទូតរវាងប្រទេសកម្ពុជា និងម៉ារ៉ុក។ កម្មវិធីនៅរសៀលនេះ ឆ្លុះបញ្ចាំងពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្មីមួយនៅក្នុងភាពជាដៃគូផ្នែកវប្បធម៌របស់យើង។ នាពេលបន្តិចទៀតនេះ ភ្ញៀវ​កិត្តិយស​ទាំង​អស់​នឹងបានទស្សនាការសម្តែងសិល្បៈ ដែលធ្វើអោយយើង​កាន់​តែ​ស្គាល់​ច្បាស់​អំពី​សិល្បៈ​វប្បធម៌​ ដ៏វិសេសវិសាលនៃប្រទេសយើងទាំងពីរ ដែលសិល្បៈវប្បធម៌​នេះ​គឺ​ជាស្ពាន​ដ៏​រឹង​មាំ​ចូល​រួម​តភ្ជាប់​មិត្តភាព និងសាមគ្គីភាពរបស់ប្រជាជនយើង។ ឆ្លៀតឱកាសនៃពិធីនាពេលនេះ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ បន្ថែមថា ការអភិរក្ស ការលើកស្ទួយបេតិកភណ្ឌវប្បធម៌ ព្រមទាំង​កិច្ច​ពង្រឹង​កិច្ច​សហការ​អន្តរជាតិ គឺជាចំណុចស្នូលមួយនៃគោលនយោបាយជាតិរបស់កម្ពុជា។ កម្ពុជា ប្តេជ្ញាមិន​ត្រឹម​តែ​ការពារប្រាសាទ បុរាណដ្ឋាន និងតំបន់បុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ការពារ​បេតិក​ភណ្ឌ​វប្បធម៌អរូបីរបស់យើង រួមមាន របាំបុរាណ ប្រពៃណី សិល្បៈសម្តែង សិប្បកម្ម ភាសា ចំណេះ​ដឹងប្រពៃណី និងជាពិសេសសហគមន៍ដែលបានថែរក្សា និងបន្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទាំង​នេះ​ពី​ជំនាន់មួយទៅជំនាន់មួយ។

ឯកឧត្តម អាប់ឌែររ៉ាហ៊ីម រ៉ាហ៍ហាលី បានលើកឡើងថា រយៈពេល ៣០ ឆ្នាំនៃចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ បាននាំឱ្យព្រះរាជាណាចក្រទាំងពីរកាន់តែខិតជិតគ្នា ទោះបី​ជា​មា​ន​ចម្ងាយ​ភូមិ​សាស្ត្រ​ឆ្ងាយពីគ្នាក៏ដោយ។ នៅថ្ងៃនេះ យើងប្រើប្រាស់ «វប្បធម៌» ជាស្ពានផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន ដើម្បីស្វែងយល់ពីគ្នាឱ្យកាន់តែច្បាស់។ តាមរយៈតន្ត្រីម៉ារ៉ុក របាំប្រពៃណីខ្មែរ អក្សរផ្ចង់ សិល្បៈគូរហិនណា (Henna) និងសិល្បៈឆុងតែ យើងរួមគ្នាអបអរសាទរបេតិកភណ្ឌដ៏សម្បូរបែប ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងជីវភាពរស់នៅរបស់ប្រទេសទាំងពីរ។

ជាទីបញ្ចប់ ឯកឧត្តម មូហាំម៉េដ មេឌី បែនសៃដ៍ បានបញ្ជាក់ថា ទិវាវប្បធម៌ម៉ារ៉ុកនៅភ្នំពេញ គឺជាសក្ខីភាពជាក់ស្តែងនៃការប្តេជ្ញាចិត្តរួមគ្នាលើកិច្ចសហប្រតិបត្តិការ។ «តាមរយៈការតាំងពិព័រណ៍រូបថតនៅថ្ងៃនេះ យើងចង់បង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌម៉ារ៉ុក ដូចជា សិល្បៈក្បាច់សេរ៉ាមិច ម្ហូបប្រពៃណី សម្លៀកបំពាក់ អក្សរផ្ចង់ តម្បាញ គ្រឿងស្មូន សិប្បកម្មស្បែក និងការឆ្លាក់លោហៈ ដែលជាមរតកបន្តពីមួយជំនាន់ទៅមួយជំនាន់ និងឆ្លុះបញ្ចាំងពីភាពច្នៃប្រតិដ្ឋរបស់យើង»៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១
2026/11/12 12:33:26 pm        1
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 12:21:02 pm        1
អនុប្រធានទី១អាជ្ញាធរមីន៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
2026/11/12 12:14:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១

2026/11/12 12:33:26 pm
​រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
2026/11/12 12:21:02 pm
​អនុប្រធានទី១អាជ្ញាធរមីន៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
2026/11/12 12:14:19 pm
​ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន
2026/11/12 12:04:53 pm
​កម្ពុជា និងADB រួមគ្នាជំរុញ​ការអនុវត្ត​ផែនការជាតិ​រួម​ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី៣ (NDC 3.0)
2026/11/12 11:51:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 09:59:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm