វឌ្ឍនភាពការងារបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់

2022/05/24 09:34:17 pm        625

ពោធិ៍សាត់៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានលើកឡើងថា បទល្មើសជលផលនៅខេត្តពោធិ៍សាត់ មានការថយចុះច្រើន បន្ទាប់ពីរដ្ឋបាលខេត្តសហការជាមួយក្រុមការងារអន្តរក្រសួង ចុះអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២២ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងទៀតថា ខេត្តពោធិ៍សាត់ មានស្រុកចំនួន០៣ ដែលជាប់បឹងទន្លេសាប គឺស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន។

គិតពីថ្ងៃទី០២ខែមិនាដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ យើងបំផ្លាញអួនទឹកសាប បានចំនួន១៤វង់ ឧបករណ៍ឆក់០៤គ្រឿង ស៊ីបយន្ត០៣គ្រឿង របាំងស្បៃមុង ១០.៩៥០ម៉ែត្រ លូស្បៃមុង៤៣ម៉ាត់ បង្គោលចំរឹង២៨៦០ដើម កាណូត៥១គ្រឿង ម៉ាស៊ីនកាណូត០៩គ្រឿង និងឃាត់ខ្លួនជនល្មើសបានចំនួន២១នាក់។

ឯកឧត្តម បន្ដថា ការចុះបង្ក្រាបយ៉ាង​ក្ដៅគគុក​បែបនេះ បានធ្វើឲ្យបទល្មើសជលផល​ក្នុង​ភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ​មានការថយចុះ និង​ស្ងៀមស្ងាត់​គ្រប់​ទីកន្លែងគួរឲ្យកត់សម្គាល់។

ឯកឧត្តម តូច ប៊ុនហ៊ួរ មានប្រសាសន៍ទៀតថា ទិសដៅទៅមុខយើងរួមគ្នាបន្តបង្ក្រាបបទ​ល្មើស​ដូចភ្លៀងរលឹម​ មិនមែនតែបទល្មើសនេសាទមួយប៉ុណ្ណោះទេ ​ទាំងការកាប់បំផ្លាញព្រៃលិចទឹក ការ​ទន្ទ្រានដីព្រៃខុសច្បាប់ ​បទល្មើសព្រៃឈើ ​និងបទល្មើសផ្សេងៗទៀត។​ ចំពោះបទល្មើសនេសាទ បើយើងបង្ក្រាបបាន១០០% តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រជានេសាទ​ជាលក្ខណៈគ្រួសារ​មាន​ការ​សប្បាយចិត្ត និង​ធ្វើឱ្យ​ធនធាន​ជលផល​សំបូរឡើងវិញ​ជាក់​ជាមិនខាន ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm