វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា

2026/11/12 03:20:44 pm        78

អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្លិបវិសាខា បានប្រកាសផ្លាស់ប្ដូរតួនាទីលោក Scott Cooper ពីគ្រូបង្គោល ទៅជានាយកបច្ចេកទេសកីឡា ឬ Sporting Director។ ការប្រកាសនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃពុធ ស្របពេលក្លិបកំពុងធ្វើបានល្អក្នុងលីគ នាដើមរដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ។

ការប្រកាសតែងតាំងតួនាទីថ្មីដល់លោក Scott Cooper បានបង្ហាញពីយុទ្ធសាស្ដ្រអភិវឌ្ឍន៍ក្លិបរយៈពេលវែងឲ្យកាន់តែរឹងមាំ ដោយផ្ដោតលើការគ្រប់គ្រងរួម ការជ្រើសរើសកីឡាករ និងការរៀបចំផែនការផ្សេងៗ។

ទន្ទឹមជាមួយការផ្ដល់តួនាទីដ៏កម្រិក្នុងវិស័យបាល់ទាត់ក្នុងប្រទេស ឬតំបន់ តែភាគច្រើនគេឃើញមាននៅបណ្ដាប្រទេសជឿនលឿនក្នុងវិស័យបាល់ទាត់នេះ បានធ្វើឲ្យកៅអីគ្រូបង្វឹកនៅទំនេរ ។ ដូច្នេះអ្នកគាំទ្ររំពឹងថា វិសាខា អាចនឹងមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដើម្បីមកជំនួសតំណែងលោក Scott Cooper។ យ៉ាងណាព័ត៌មានផ្លូវការបែបណា វិសាខា នៅមិនទាន់ប្រកាសនោះទេ។

គួរដឹងថា ទោះបីទើបរងបរាជ័យលើកដំបូង ក្រោមថ្វីជើងឯកអង្គរថាយហ្គឺរ តែក្រោមការដឹកនាំរបស់លោក Scott Cooper វិសាខា បានចាប់ផ្ដើមយ៉ាងល្អនារដូវកាលថ្មី ដោយរកបាន ១៦ពិន្ទុ កំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ជាបណ្ដោះអាសន្ន លើក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ ដែលតាមប្រកៀកពីក្រោយ ដោយមាន ១៤ពិន្ទុក្នុងដៃស្មើគ្នា៕អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm        1
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm        1
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ

2026/11/12 04:15:55 pm
​កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
2026/11/12 04:11:56 pm
​អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
2026/11/12 04:11:25 pm
​ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
2026/11/12 03:55:07 pm
​ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
2026/11/12 03:49:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 03:51:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm