នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ

2026/11/12 03:47:26 pm        82

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បាន​ចាប់​ផ្តើម​ការ​អនុវត្ត​បញ្ចៀសលំហូរចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់​ផ្លូវ​អាទិភាព​សំខាន់​ៗ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូន​ដល់​គណៈ​ប្រតិភូ​អន្តរជាតិ​ទាំងអស់ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ កំណាត់មហាវិថី សម្តេច​តេជោ ឬហៅថា ផ្លូវ៦០ម៉ែត្រ គឺជាកំណាត់ផ្លូវអាទិភាពបំផុត សម្រាប់​ការ​អញ្ជើញ​ធ្វើ​ដំណើរ​របស់​គណៈប្រតិភូអន្តរជាតិ ព្រោះផ្លូវនេះជាផ្លូវ​ដែល​មាន​លំហូរ​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ឆ្ពោះចូលទៅកាន់រាជធានីភ្នំពេញ ដូច្នោះហើយ ការសម្រួល​ដល់​លំហូរ​ចរាចរណ៍​ គឺជាភាពចាំបាច់បំផុត ។

លោកអធិការបន្ថែមថា សម្រាប់រថយន្តធុនធ្ងន់ ក៏ត្រូវបានពង្វាងទិសដៅចរាចរណ៍ផងដែរ ស្រប​តាម​បំរាម​ហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅព្រឹកថ្ងៃខែដដែលនេះ កម្លាំង​នគរបាល​ខណ្ឌ សហការជាមួយនគរបាលរាជធានី បានអប់រំណែនាំអ្ន​ក​បើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំង​អស់​ឲ្យពង្វាងទិសដៅចរាចរណ៍របស់ខ្លួន ហើយក្រុមអ្នកបើកបរ​ក៏​មាន​ការ​សហការ​ចូល​រួម​ល្អ​ផង​ដែរ​។

លោកបន្ថែមថា នគរបាលក៏បានពង្រឹងទាំងបញ្ហាសន្តិសុខផងដែរ ដោយពុំ​បណ្តោយ​ឲ្យ​មាន​សភាព​ការណ៍​មិនល្អណាមួយកើតឡើង ក្នុងកំឡុងពេលដែលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ កំពុង​ដំណើរការប្រារព្ធឡើងនោះឡើយ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

បច្ចុប្បន្ននេះ អង្គការអន្តរជាតិ នៃហ្វ្រង់កូហ្វូនី (OIF) មានសមាជិកសរុបចំនួន ៩០រដ្ឋ និងរដ្ឋាភិបាល ទូទាំងពិភពលោក ៕ លីហេង

 

អត្ថបទដែលទាក់ទង

នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm        1
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/12 03:01:33 pm        1
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
2026/11/12 02:33:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ

2026/11/12 04:15:55 pm
​កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
2026/11/12 04:11:56 pm
​អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
2026/11/12 04:11:25 pm
​ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
2026/11/12 03:55:07 pm
​ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
2026/11/12 03:49:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 03:51:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm