សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅយុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន

2026/11/13 09:04:11 am        169

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ លទ្ធផលនៃសន្និសីទនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាធាតុចូល និងជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាជំរុញការអនុវត្តឱ្យកាន់តែប្រសើរនៃឯកសារគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាពេលខាងមុខ។

ថ្លែងទៅកាន់អង្គសន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការ ILO ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក កម្មករនិយោជិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ​៣០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំសន្និសីទ ដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជាកិច្ចខិតខំរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន និងជោគជ័យគួរជាទីមោទនៈ។

តាមរយៈលទ្ធផលនៃកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦ក្នុងរយៈពេល២ថ្ងៃមកនេះ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍លើភាពប្រទាក់ក្រឡានៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារការងារ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបរិវត្តកម្មធីវេត, បញ្ញាសិប្បនិម្មិត(AI) និងអនាគតនៃការងារ។ ឯកឧត្តមបានគូសបញ្ជាក់ថា AI ជាបរិវត្តកម្មបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងការបំពេញការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដោយឈរលើគោលដៅចម្បង គឺការលើកកម្ពស់លទ្ធផលទីផ្សារការងារឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ ផលិតភាពខ្ពស់ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរ។

ដើម្បីបំប្លែងលទ្ធផលសន្និសីទនេះឱ្យទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយថ្នាក់ជាតិ ព្រមទាំងជំរុញឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំនៃក្រសួងការងារ ឱ្យពង្រឹងធ្វើទំនើបកម្មនិងស្ថាបនូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារផ្អែកលើទិន្នន័យ និងការលើកកម្ពស់ចល័តភាពកម្លាំងពលកម្ម ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានធីវេតផ្ទាល់ដើម្បីតម្រង់ទិសកម្មវិធីការបណ្តុះបណ្តាលជំនាញឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់និយោជក។

ក្រៅពីនេះក៏ត្រូវពន្លឿនការលើកកម្ពស់ និងផ្លាស់ប្តូរជំនាញ ដោយធ្វើការជាមួយនឹងសមាគមធុរកិច្ចជន និងសមាគមនិយោជក ដើម្បីផ្ដល់ឱកាស និងជម្រាបជូនអំពីកម្មវិធីដែលគ្រឹះស្ថានធីវេត និងមូលនិធិអភិវឌ្ឍន៍ជំនាញមានដើម្បីជួយសហគ្រាសគ្រប់កម្រិតបញ្ជូនបុគ្គលិករបស់ខ្លួនទៅទទួលការបណ្តុះបណ្តាលដោយឥតគិតថ្លៃ, ជំរុញឱ្យមានការចែករំលែកការអនុវត្តល្អៗ និងភាពជោគជ័យរបស់សហគ្រាសក្នុងការជំរុញកម្រិតជំនាញនិងលើកកម្ពស់ផលិតភាពដល់សាធារណជន និងរួមគ្នាជំរុញការធ្វើអន្តរកាលសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS
2026/11/22 09:19:21 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/22 09:15:12 pm        1
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
2026/11/22 04:08:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សា UNCLOS

2026/11/22 09:19:21 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើជាអធិបតីកម្មវិធីបោះជំរុំយុវជនកាកបាទក្រហមថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
2026/11/22 09:15:12 pm
​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
2026/11/22 04:08:50 pm
​នគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ទៅតុលាការ ករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រត់គេច និងរារាំងសមត្ថកិច្ចអនុវត្តច្បាប់
2026/11/22 03:17:19 pm
​ក្រុមអ្នកសារព័ត៌មានបារាំង និងកាណាដា បន្តធ្វើទស្សនកិច្ចនៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង
2026/11/22 02:58:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/22 10:21:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/22 08:28:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/22 11:07:01 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/22 07:30:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm