ការ​ប្រកួត​ប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង រកឃើញ​​ក្រុមជ័យលាភី ៣ក្រុម ទទួល​ពាន​រង្វាន់ និងប្រាក់រង្វាន់

2026/11/13 10:44:06 am        111

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង បានរកឃើញក្រុមជ័យលាភី ៣ក្រុម​ ដោយទទួលបានពានរង្វាន់ និងប្រាក់រង្វាន់​ទៅតាមចំណាត់ថ្នាក់។

 

កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និង​បិទ​ការ​ប្រកួត​ប្រជែង​សន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Competition) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅ​សណ្ឋាគារ​ព្រីន​អង្គរ ខេត្តសៀមរាប។

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង មានរយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមាននិស្សិតចូលរួមសរុប ៤០រូប បែងចែកជា ១០ក្រុម មក​ពី​សាកលវិទ្យាល័យនៃបណ្ដាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចូលរួមប្រកួតក្នុងវិញ្ញាសា Capture the Flag (CTF)។

ជា​លទ្ធផល ក្រុមជ័យលាភីទាំង ៣ បានទទួលពានរង្វាន់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ដូច​ខាង​ក្រោម៖

-ជ័យលាភីចំណាត់ថ្នាក់លេខ១៖ ក្រុម WillHack4Coffee មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា (CADT) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ និងទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។

-ជ័យលាភីចំណាត់ថ្នាក់លេខ២៖ ក្រុម ISITDTU1 មកពីសាកលវិទ្យាល័យ Duy Tan University នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់លេខ២ និងទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។

-ជ័យលាភីចំណាត់ថ្នាក់លេខ៣៖ ក្រុម ITEsec មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃ​ប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ៣ និងទឹកប្រាក់ចំនួន ២,០០០,០០០រៀល។

ការ​ប្រកួតប្រជែងនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង ពង្រឹងសមត្ថភាព និង​ផ្តល់​ឱកាស​ដល់​យុវជនក្នុង​ការ​ភ្ជាប់​ចំណេះ​ដឹង​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​វិស័យ​សន្តិសុខ​សាយប័រ​។ ​បន្ថែមពីនេះ ការប្រកួតនេះ​ក៏​បាន​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​សាយប័រ​រវាង​កម្ពុជា​ និងបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងបានកសាងបណ្ដាញទំនាក់ទំនង និង​ការ​យល់​ដឹង​រវាងយុវជនក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំញ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិយាយភាសាបារាំងចំនួន ១៦ប្រទេសចូលរួមសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញវេជ្ជសាស្ត្រនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍»
2026/11/13 11:56:26 am        1
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១
2026/11/13 11:43:22 am        1
រដ្ឋបាលរាជធានីភ្នំពេញ និង SIAAP រួមជាមួយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចុះហត្ថលេខាបញ្ជាក់សុច្ឆន្ទៈរួមគ្នាសម្រាប់ការបន្តភាពជាដៃគូ គាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅភ្នំពេញ
2026/11/13 11:42:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំញ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិយាយភាសាបារាំងចំនួន ១៦ប្រទេសចូលរួមសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញវេជ្ជសាស្ត្រនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍»

2026/11/13 11:56:26 am
​ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១
2026/11/13 11:43:22 am
​រដ្ឋបាលរាជធានីភ្នំពេញ និង SIAAP រួមជាមួយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចុះហត្ថលេខាបញ្ជាក់សុច្ឆន្ទៈរួមគ្នាសម្រាប់ការបន្តភាពជាដៃគូ គាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅភ្នំពេញ
2026/11/13 11:42:14 am
​កម្ពុជា លើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) តាមរយៈការវិនិយោគលើបណ្តាញអគ្គិសនី ដើម្បីជំរុញថាមពលស្អាត និងសន្តិសុខថាមពល
2026/11/13 10:55:57 am
​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍មកកាន់ ភូមិហ្វ្រង់កូហ្វូនី
2026/11/13 10:50:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm