អាមេរិក​និយាយថា ការបញ្ចប់​សង្គ្រាម​ត្រូវ​កំណត់ដោយ​អ៊ុយ​ក្រែ​ន មិនមែន​យើង​ទេ​

2022/05/24 10:17:58 pm        1.2 K

​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin និង​ប្រធាន​នាយសេនាធិការ​ចម្រុះ​លោក Mark Milley បាន​និយាយថា ពួកគេ​នឹងធ្វើ​ឱ្យ​អស់ពី​សមត្ថភាពដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន ​ក្នុង​អំឡុង​សង្គ្រាម​ជាមួយ​រុស្ស៊ី ប៉ុន្តែ​អ្វី​ដែលជា​ចុងបញ្ចប់​នៃ​ជម្លោះ​ទំនងជា​នឹង​ត្រូវ​បាន​កំណត់​ដោយ​អ៊ុយ​ក្រែ​ន ហើយ​មិនមែន​ដោយ​យើង​នោះ​ទេ​។

ការ​លើក​ឡើង​បែបនេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី២ ​នៃ​ក្រុម​ទំនាក់ទំនង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​រៀបចំ​ដោយ​លោក Austin។​ ​ក្រុម​នេះ​មាន​សមាសភាព​ប្រទេស​ដែល​គាំទ្រ​ ការផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ក្នុងការ​ប្រយុទ្ធប្រឆាំង​រុស្ស៊ី​។ លោក Austin និយាយថា​ ប្រទេស​ចំនួន ២០ បានប្រកាស​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​។ ប្រទេស​ជាច្រើន​កំពុង​ផ្តល់ជំនួយ​គ្រាប់កាំភ្លើង​ធំ ប្រព័ន្ធ​ការពារ​ឆ្នេរសមុទ្រ រថក្រោះ និង​រថពាសដែក​ផ្សេង​ទៀត​។

ប្រទេស​មួយ​ចំនួន​ទៀត​បាន​ឆ្ពោះ​ទៅមុខ​ដោយ​ការប្តេជ្ញាចិត្ត​ថ្មី​ សម្រាប់​ការ​បណ្តុះបណ្តាល​កង​កម្លាំង​អ៊ុយ​ក្រែ​ន និង​គាំទ្រ​ប្រព័ន្ធ​យោធា​របស់​អ៊ុយ​ក្រែ​ន​។​ ​លោក Mark Milley និយាយ​ថា យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​មានការ​បង្រួបបង្រួម​របស់​ណា​តូ​។ យើង​មាន​បំណង​រក្សា​គោល​គំនិត​ដែល​មាន​ច្បាប់​ផ្អែកលើ​សណ្ដាប់ធ្នាប់​អន្តរជាតិ ហើយ​ប្រទេស​មាន​អំណាច​មិន​អាច​បំផ្លាញ និង​វាយលុក​ប្រទេស​ទន់ខ្សោយ​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        157
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm