ទូតថ្មីអាម៉េរិកបង្ហាញសុទិដ្ឋិនិយមចំពោះ វិបុលភាព និងសន្ដិភាពនៃការដឹកនាំរបស់កម្ពុជាហើយប្ដេជ្ញាទាក់ទាញវិនិយោគិនមកកម្ពុជា

2026/11/13 12:55:34 pm        56

ភ្នំពេញ៖ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានបង្ហាញ សុទិដ្ឋនិយមចំពោះការដឹកនាំរបស់កម្ពុជា តាមរយៈពីវិបុលភាព និងសន្តិភាពដែលកំពុងមាន ខណៈឯកឧត្តមនឹងចុះទៅតាមបណ្ដាខេត្តនានារបស់កម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគ ទាក់ទាញអ្នកវិនិយោគអាម៉េរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។

ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងសុទិដ្ឋិនិយមបែបនេះ ក្នុងឱកាស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព, នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បាន សម្ដែងនៅការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែរីកចម្រើនបន្ថែមទៀត

នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជារីករាយខ្លាំងណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើកិច្ចការងារក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិកនាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជានិងអាមេរិកដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។

សម្ដេចតេជោក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅកម្ពុជាទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ណែត ថានឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិកនៅពេលកន្លងមក ហើយឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមមាន

សុទដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា ហើយឯកឧត្តមបានមើលឃើញពីវិបុលភាពរបស់កម្ពុជា តាមរយៈសន្តិភាព។ ឯកឧត្តមសង្ឃឹមថា កម្ពុជា នឹងខិតខំប្រឹងប្រែងជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុងក្នុងប្រទេសកម្ពុជា។

ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ឯកឧត្តមនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បំពេញបេសកកម្មប្រកបដោយភាពជោគជ័យក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី
2026/11/13 01:08:48 pm        1
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm        1
ទូតថ្មីអាម៉េរិកបង្ហាញសុទិដ្ឋិនិយមចំពោះ វិបុលភាព និងសន្ដិភាពនៃការដឹកនាំរបស់កម្ពុជាហើយប្ដេជ្ញាទាក់ទាញវិនិយោគិនមកកម្ពុជា
2026/11/13 12:55:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី

2026/11/13 01:08:48 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm
​ទូតថ្មីអាម៉េរិកបង្ហាញសុទិដ្ឋិនិយមចំពោះ វិបុលភាព និងសន្ដិភាពនៃការដឹកនាំរបស់កម្ពុជាហើយប្ដេជ្ញាទាក់ទាញវិនិយោគិនមកកម្ពុជា
2026/11/13 12:55:34 pm
​កម្ពុជាត្រៀមបង្ហាញសក្តានុពលបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងព្រឹត្តិការណ៍អម FrancoTech 2026
2026/11/13 12:47:36 pm
​ឯកឧត្តម ប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
2026/11/13 12:45:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm