កំពង់ស្ពឺ៖ ក្រោយពីមានការណែនាំជាប្រចាំពី ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ តាសាល ទាំងពេញសិទ្ធ និងបម្រុងបានបន្ត ចុះសំណេះសំណាល និងបង្រៀនការគូសសន្លឹកឆ្នោត ដល់បងប្អូនជាសមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅឃុំតាសាល ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតជិតមកដល់នោះ។
ជាមួយនឹងការចុះសំណេះសំណាល និងបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យចេះគូសន្លឹកឆ្នោតនោះ បេក្ខជនទាំងពេញសិទ្ធ និងបម្រុងទាំងនោះក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំតាសាលទាំងមូលអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ៕







