តាកែវ ៖ នៅក្នុងឱកាសចុះបើកយុទ្ធការឃោសនាបោះឆ្នោតថ្ងៃទី៤ នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជនមានតម្លៃស្នើនឹងការបោះឆ្នោតដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍បន្តថា សមិទ្ធផលជាច្រើននៅទូទាំងប្រទេសជាពិសេសនៅមូលដ្ឋានភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋបច្ចប្បន្ននេះ មានហេថារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ទឹកស្អាតនិងអគ្គីសនី ប្រើប្រាស់គឺមិនអាចកើតមានឡើងបាននោះទេបើប្រទេសជាតិគ្មានសុខសន្តិភាព ដូច្នោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការបោះឆ្នោតឲ្យខ្លួនឯងដើម្បីការពារសុខសន្តិភាពរបស់ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៍បានអំពាវនាវដល់សមាជិកបក្សឲ្យផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយគណបក្សប្រជាជនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រូតជ្រាប ជាពិសេសគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំគឺជាអ្នកដែលបានដឹកនាំការរំដោះរបស់ប្រជាពលរដ្ឋពីរបបខ្មែរក្រហមនឹងជាស្ថាបនិកសន្តិភាពជាអ្នកការពារសន្តិភាពនិងជាអ្នកធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ម្យ៉ាងទៀតនៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ វានឹងនាំឲ្យភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀតជាក់ជាពុំខាន៕ អត្ថបទ ៖ វិភាគ











