រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី​នឹងពិនិត្យ​លើ​ឯកសារ​ទាំង​ឡាយ​ដែល​បាន​រៀបចំ​កសាង​ឡើងសម្រាប់យកទៅឆ្លងអនុម័តក្នុងកិច្ចប្រជុំកំពូល

2026/11/14 09:53:49 am        126

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅ​ថ្ងៃ​ទី១​៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ថា មាន​ប្រទេស និង​រដ្ឋាភិបាលចំនួន ៨១ និងរដ្ឋាភិបាល ដែលបានបញ្ជាក់អំពីការ​ចូលរួម​ហើយ​មាន​ប្រទេស​ខ្លះ ​ក៏តម្លើងកម្រិតពីថ្នាក់រដ្ឋមន្ត្រីជាគណៈប្រតិភូទៅជានាយករដ្ឋមន្ត្រីក៏បាន។ នេះ​គឺ​ជា​កិច្ច​ប្រជុំលើកទី៤៨ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។ ហើយកិច្ចប្រជុំនេះ ដើម្បីត្រៀម​លក្ខណៈ​សម្រាប់​បើ​ការ​ប្រជុំ​ថ្នាក់​កំពូលចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយ​កិច្ចប្រជុំ​នេះ​នឹ​ង​ត្រួត​ពិនិត្យ​ឡើង​វិញ​ទាំង​អស់​នៅ​ឯកសារ​ទាំងឡាយ​ដែល​បាន​រៀបចំ​កសាង​ឡើង​សម្រាប់​យក​ទៅ​ឆ្លង​កិច្ច​ប្រជុំ​កំពូល​នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «កិច្ចប្រជុំ​ក៏​នឹង​មាន​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ស្ថាន​ភាព​ទូទៅក្នុ​ង​ពិភព​លោក​ផងដែរ។ កិច្ចការងាររបស់ហ្វ្រង់ហ្វូកូនី ហើយនិងពិនិត្យ​មើល​ចុង​ក្រោយ​នៅ​ឯកសារ​បី​ដែល​ត្រូវ​អនុម័ត​នៅថ្ងៃខានស្អែកនេះដោយកិច្ចប្រជុំកំពូល គឺទី១. សេចក្តីថ្លែងការណ៍​ទី​ក្រុង​ភ្នំពេញ ​ដែលជាឯកសារនយោបាយ។ ទី២. ឯកសារពាក់ព័ន្ធ​ទៅ​នឹងស្ថាន​ភាព​នៃ​វិបត្តិ និង​ការ​រក​មធ្យោបាយ​ដើម្បី​ចាកចេញពីវិបត្តិការនៅក្នុងក្របខណ្ឌនៃប្រទេសហ្វ្រង់កូហ្វូនី នឹង​មាន​លើក​អំពី​បញ្ហា​វិបត្តិ​ដែល​កើតឡើងនៅតំបន់នានា ហើយក៏ពិភាក្សា​គ្នា​ថា​តើ​មធ្យោបាយណា​ដែល​ល្អ​ជាង​គេ​ដើម្បី​ចាក​ចេញពីវិបត្តិទាំងនោះ និងឯកសារទី៣. ជាឯកសារដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា គឺ​ការ​អំពាវ​នាវ​ពីទីក្រុងភ្នំពេញទៅដើម្បីឲ្យរក្សាការពារបេតិភ័ណ្ឌវប្បធម៌។ ដោយ​សារ​តែ​យើង​ទទួល​រង​នូវ​ការ​ខូច​ខាត​ខាង​ផ្នែក​បេតិភ័ណ្ឌ​វប្បធម៌​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ពេល​ដែល​យើង​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​នឹង​ប្រទេស​ថៃ។ ហើយក្រៅពីនេះ គឺជាបញ្ហារដ្ឋបាល ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ទៅនឹ​ង​ដំណើរ​ការ​របស់​អង្គការ​ហ្វ្រង់ហ្វូកូនី»។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា កម្ពុជានឹង​ខិតខំ​សម្រប​សម្រួល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​ទាំង​អស់នៃគ្រួសារហ្វ្រង់កូនី ជាពិសេសសមាជិកពេញសិទ្ធិទាំង៥៣ នឹង​មាន​ការ​ឯកភាព​ដើម្បី​យក​ឯកសារសំខាន់ៗទាំងបីដែលជាលទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ដូច​ដែល​បាន​រៀប​រាប់​ជូន​យក​ទៅ​ដាក់​ជូន​ថ្នាក់ដឹកនាំកំពូលនៃអង្គការហ្រ្វង់ហ្វូកូនីអនុម័ត។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នា​បន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំកំពូល​នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូង​ដែល​កិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។

បើ​តាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា​ចេញ​ផ្សាយ​នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងអនុម័ត​ឯក​សារ​លទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្រេជ្ញាចិត្ត និងអាទិភាព​រួម​រប​ស់ស​ហគមន៍​ហ្វ្រង់កូហ្វូនី ដូចជា៖ ទី១ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ ក្នុងការលើកកម្ពស់គោលការណ៍របស់ហ្រ្វង់កូហ្វូនីស្ដីពីសន្ដិភាពសហវិជ្ជមាន កិច្ច​សហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។ ទី២ សេចក្ដីសម្រេចស្ដីពី ស្ថានភាពវិបត្តិ ការស្ដារឡើងវិញក្រោយវិបត្តិ និងការកសាង​សន្ដិភាព​នៅ​ក្នុង​តំបន់ហ្វ្រង់កូហ្វូនី និងទី៣ សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និង​ការ​លើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

សេចក្ដី​ប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ក៏ជាការជួបជុំប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហា​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និង​បញ្ហា​ផ្សេងៗ​ទៀត​ដែលជាផលប្រយោជន៍រួម៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ
2026/11/14 10:58:14 am       
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
2026/11/14 10:39:49 am        1
ខេត្តសៀមរាបត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការអញ្ជើញមកដល់របស់ឯកឧត្តម Emmanuel Macron
2026/11/14 10:03:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ

2026/11/14 10:58:14 am
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
2026/11/14 10:39:49 am
​សេតវិមាន៖ លោកTrump លោកXi និងលោកPutin នឹងជួបប្រជុំជាប្រវត្តិសាស្ត្រនៅប្រទេសចិន
2026/11/14 10:23:56 am
​អាមេរិក ដកចេញការផ្អាកជើងហោះហើរនៅទូទាំងប្រទេស ដោយអនុញ្ញាតឱ្យដំណើរការឡើងវិញ ក្រោយមានភាពវឹកវរ
2026/11/14 10:20:53 am
​ខេត្តសៀមរាបត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការអញ្ជើញមកដល់របស់ឯកឧត្តម Emmanuel Macron
2026/11/14 10:03:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm