ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ គឺមានប្រទេសនិងរដ្ឋាភិបាលចំនួន ៨១ដែលបានបញ្ជាក់អំពីការចូលរួម ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៣។

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានមានប្រសាសន៍ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី គឺជាស្ថាប័នដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធរបស់សហគមន៍ហ្វ្រង់កូហ្វូនដែលមានតួនាទីរៀបចំការងារ និងធានាអនុវត្តសេចក្តីសម្រេចរបស់កិច្ចកិច្ចប្រជុំកំពូល។ សន្និសីទមានភារកិច្ចត្រួតពិនិត្យរៀបចំសំណើសំខាន់ៗសម្រាប់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពិចារណា។ ហើយលទ្ធផលនៃកិច្ចប្រជុំសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូន គឺនឹងត្រូវយកទៅដាក់នៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមបានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ គឺទី១. ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារររបស់អង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី ដែលរដ្ឋមន្ត្រីនឹងពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យភាសា ការអប់រំ វប្បធម៌ អភិបាលកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចេរភាព។ ទី២. ការរៀបចំឯកសារ និងសេចក្តីសម្រេចសម្រាប់កិច្ចប្រជុំកំពូល ជាពិសសគឺការពិភាក្សាទៅលើទិសដៅ និងកិច្ចការប្តេជ្ញាចិត្តរួមដែលនឹងឆ្លុះបញ្ចាំងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ៕ អត្ថបទ៖វង្ស សុភាព

