
អន្ដរជាតិ៖ អតីតប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានគាំទ្រ ការអំពាវនាវរបស់ប្រធានាធិបតី លោក ហ្សេឡេនស្គី កាលពីថ្ងៃច័ន្ទទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកដែលកំពុងជួបប្រជុំដើម្បីដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី។
ទាំងអតីតប្រធានាធិបតី និងបច្ចុប្បន្ន បានអំពាវនាវឱ្យមានការដកក្រុមហ៊ុនបរទេសទាំងស្រុងពីប្រទេសរុស្ស៊ី ដើម្បីការពារការគាំទ្រដល់សង្រ្គាមរបស់ខ្លួន។
ពួកគេនិយាយថា រុស្ស៊ីកំពុងរារាំងការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗ ដូចជាស្រូវសាលី និងប្រេងផ្កាឈូករ័ត្ន មិនឱ្យចេញពីកំពង់ផែរបស់អ៊ុយក្រែន៕