ពលរដ្ឋភ្នំពេញ និងរតនគិរីបង្ហាញក្ដីរីករាយបានឃើញការ​តាំងបង្ហាញ​ ចម្រុះវប្បធម៌ និងជាតិសាន៍នៅភូមិហ្វ្រង់កូហ្វូនី

2026/11/14 03:47:40 pm        86

ភូមិហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋជាច្រើន។ ក្នុងនោះ ទាំងអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកធ្វើដំណើរ មកពីខេត្តរតនគិរី សុទ្ធតែបានបង្ហាញក្តីសប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំដ៏ល្អប្រណីតនេះ។

ជាក់ស្តែង ប្រជាពលរដ្ឋមកពីខេត្តរតនគិរី បានលើកឡើងដោយក្តីរីរាយថា ការបានមកទស្សនាភូមិហ្វ្រង់ កូហ្វូនី គឺជាបទពិសោធន៍ថ្មីមួយដែលរូបគាត់មិននឹកស្មានថា នឹងបានឃើញការរៀបចំយ៉ាងស្រស់ស្អាត និងមានការ តាំងបង្ហាញវប្បធម៌ពីបណ្តាប្រទេសជាច្រើននៅទីនេះ នោះឡើយ។ ហើយដោយសារតែមានភាពទាក់ទាញនេះ រូបគាត់ថែមទាំងបានសម្រេចពន្យារពេលត្រឡប់ទៅផ្ទះ ដើម្បីបន្តទស្សនាកម្មវិធីនេះ ឱ្យបានពេញមួយថ្ងៃទៀតផង។

ចំណែកប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏បានបង្ហាញក្តីសប្បាយរីករាយ និងកោតសរសើរចំពោះ ការរៀបចំភូមិហ្វ្រង់កូហ្វូនី ដែលមានសោភ័ណភាពស្រស់ស្អាត និងមានការតាំងបង្ហាញផលិតផល វប្បធម៌ និងប្រពៃណីពីប្រទេសនានា។ ដោយពួកគាត់យល់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានឈ្វេងយល់ពីវប្បធម៌របស់ប្រទេសនានា នៅក្នុងទីតាំងតែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចូលរួមពីបណ្តា ប្រទេស និងចម្រុះជាតិសាសន៍ផងដែរ។

ដោយសារតែមានការចាប់អារម្មណ៍ខ្លាំង និងជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនោះ ប្រជាពលរដ្ឋ បាននាំគ្នាមកទស្សនា និងចូលរួមឈ្វេងយល់កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ នេះ៕ពៅយី 

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចប្រជុំហ្រ្វង់កូហ្វូនី​ជា​ឱកាស​កម្ពុជា​បង្ហាញ​អំពី​ដំណើរ​ការ​ជា​រួម​របស់​ខ្លួន​ទៅ​ពិភពលោក
2026/11/14 04:28:14 pm        1
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
2026/11/14 04:25:12 pm        1
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖ កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី
2026/11/14 04:20:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចប្រជុំហ្រ្វង់កូហ្វូនី​ជា​ឱកាស​កម្ពុជា​បង្ហាញ​អំពី​ដំណើរ​ការ​ជា​រួម​របស់​ខ្លួន​ទៅ​ពិភពលោក

2026/11/14 04:28:14 pm
​សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
2026/11/14 04:25:12 pm
​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖ កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី
2026/11/14 04:20:14 pm
​នៅភូមិហ្វ្រង់កូហ្វូន៖ ក្រសួងការងារដាក់ស្តង់ផ្សព្វផ្សាយឱកាសរៀនជំនាញ ឱកាសការងារ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិ
2026/11/14 04:13:24 pm
​កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/11/14 04:10:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 01:13:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm