
អន្ដរជាតិ៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការ សហប្រជាជាតិបានអំពាវនាវ ឱ្យកំពង់ផែអ៊ុយក្រែន បើកឡើងវិញដោយលោកនិយាយថា កសិករនៅទីនោះ មានស្បៀងអាហារគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្ស ៤០០លាននាក់។ ក្រុមកសិករអ៊ុយក្រែន និយាយថា ពួកគេអស់ពេលធ្វើការក្នុងចម្ការរបស់ពួកគេទៀតហើយ សម្រាប់រដូវប្រមូលផលរដូវក្តៅនេះ ។
លោក Kees Huizinga គឺជាកសិករជនជាតិហូឡង់ បាននិយាយប្រាប់ទូរទស្សន៍អង់គ្លេស Sky News ថា វាយឺតពេលណាស់ទៅហើយ ។ លោកបានផ្លាស់ទីលំនៅទៅកាន់តំបន់ Odesa កាលពីរយៈពេល ២០ឆ្នាំមុន ហើយបច្ចុប្បន្នលោកគ្រប់គ្រងដីកម្ការទំហំជាង ១៤.៩៧៣ហិចតា៕
