ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជាអញ្ជើញទទួលស្វាគមន៍ និងរួមទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពកក់ក្តៅ ជាមួយឯកឧត្តមសាស្ត្រាចារ្យ Khaled El-Enany អគ្គនាយកអង្គការ UNESCO និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបដ៏ស្និទ្ធស្នាលនេះ អមដោយសំនៀងតន្ត្រីប្រពៃណីខ្មែរ បានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ និងចំណងមិត្តភាពដ៏ល្អប្រសើរ។




