កម្ពុជាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្ដីហ្វ្រង់កូហ្វូនី អំពីសន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ

2026/11/14 05:48:17 pm        93

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានបញ្ជាក់ថា សន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ។ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើឡើងនៅក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ ការបន្តកសាងសន្តិភាព មានន័យថាជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា។

ចំណែកលោកស្រី Oria Vande Weghe នាយកផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់ហ្វូកូនី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី២០ ថា នៅក្នុងសន្ទរកថាបើកសន្និសីទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវដល់សមាជិកអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីឲ្យពង្រឹងការប្តេជ្ញាចិត្តរួមចំពោះការគោរពច្បាប់អន្តរជាតិអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី។ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពមិនអាចត្រូវបានបង្ខំឲ្យកើតមនាឡើងដោយការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែត្រូវថែរក្សាជារៀងរាល់ថ្ងៃតាមរយៈកិច្ចសន្ទនា។ ឯកឧត្តម ប្រាក់ សុខុន ក៏បានរម្លឹកអំពីមេរៀនដ៏សំខាន់មួយថា សន្តិភាពមិនមែនជាសមិទ្ធផលដែលធានាបានជារៀងរហូតនោះឡើយ។ សន្តិភាពត្រូវតែរក្សាជារៀងរាល់ថ្ងៃតាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការនិងការគោរពច្បាប់អន្តរជាតិ។

អ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់ហ្វូកូនីបានបញ្ជាក់ថា ៖ បច្ចុប្បន្នពិភពលោករបស់យើងកំពុងតែប្រឈមនៅមុខវិបត្តនិងភាពតានតឹងជាច្រើន ប្រជាជនជាច្រើននៅតែរងគ្រោះដោយអំពើហិង្សា ការបបង្ខំឲ្យភៀសខ្លួន និងភាពមិនប្រាកដប្រជាអំពីអនាគតរបស់ខ្លួន។ ចំពោះមុខបញ្ហាប្រឈមទាំងនេះ សហគមន៍ហ្វ្រង់ហ្វូកូនីរបស់យើងត្រូវតែបន្តបន្លឺសម្លេងរបស់ខ្លួនឲ្យបានខ្លាំងក្លាដើម្បគាំទ្រនិងលើកតម្លើង លើកកម្ពស់សន្តិភាព ដោយសង្កត់ធ្ងន់ថា សន្តិភាពនិងវិបុលភាពជាកត្តាពីរដែលមិនអាចកាត់ផ្តាច់បានពីគ្នាបាន។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានអំពាវនាវនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី គឺឲ្យមានការពង្រឹងស្ថាប័ន ការលើកកម្ពស់អប់រំ ការវិឌ្ឍន៍ប្រកបដោយបរិប័ន្ន ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងយុវជន។ ហើយករៅពីការថែរក្សាបេតិកភ័ណ្ឌវប្បធម៌ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រឹងសាមគ្គីភាពកម្ពុជា៕ អត្ថបទៈ វង្ស សុភាព 


អត្ថបទដែលទាក់ទង

គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិសរសើរចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជានៅកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី
2026/11/14 06:06:01 pm        1
កម្ពុជាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្ដីហ្វ្រង់កូហ្វូនី អំពីសន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ
2026/11/14 05:48:17 pm        1
ឯកឧត្តម ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/14 05:47:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន និងអាមេរិក ពិភាក្សាអំពីអត្រា​ពន្ធ និងពាណិជ្ជកម្មកសិផល មុនជំនួបកំពូល រវាង​លោក​ Xi និង​លោក Trump

2026/11/14 06:23:24 pm
​គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិសរសើរចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជានៅកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី
2026/11/14 06:06:01 pm
​កម្ពុជាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្ដីហ្វ្រង់កូហ្វូនី អំពីសន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ
2026/11/14 05:48:17 pm
​ឯកឧត្តម ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/14 05:47:32 pm
​សម្ដេច​តេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម
2026/11/14 05:17:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 01:13:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm