សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម

2026/11/14 07:10:13 pm        51

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនោះ សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ព្រមទាំងជំរុញឱ្យបញ្ចប់ការបោះបង្គោលព្រំដែននាពេលខាងមុខ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានអោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Thongloun Sisoulithមកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅ ឆ្នាំ២០២៦ នេះ សម្ដេចតេជោ បានជួបជាមួយនឹងឯកឧត្តមចំនួន ២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។ សម្ដេចតេជោចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។

នៅក្នុងឱកាសនោះ ឯកឧត្តម ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់កឧត្តមហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលឯកឧត្តមបានជួបសម្ដេចតេជោ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូ នៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការអបអរសាទរផងដែរ។

សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ជាពិសេសគឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រតិភូជាន់ខ្ពស់រហូតដល់យុវជន នៃបណ្ដាប្រទេសទាំងពីរដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងឡាវ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន រវាងកម្ពុជា និងឡាវ ជាពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសល់ ១៤ភាគរយ នោះឲ្យសម្រេចបានជោគជ័យនៅពេលខាងមុខ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម ថង លូនស៊ីសូលីត ឲ្យទទួលបានជោគជ័យនៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាពិសេសគឺការចូលរួមនៅក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
2026/11/14 07:10:13 pm        1
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
2026/11/14 07:03:21 pm        1
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
2026/11/14 06:52:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម

2026/11/14 07:10:13 pm
​សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
2026/11/14 07:03:21 pm
​កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
2026/11/14 06:52:02 pm
​ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
2026/11/14 06:50:11 pm
​កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
2026/11/14 06:49:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 01:13:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm