
អន្ដរជាតិ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងប្រធាននាយសេនាធិការចម្រុះ លោក ម៉ាក មីលី (Mark Milley) បាននិយាយថា ពួកគេនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែ អ្វីដែលជាចុងបញ្ចប់នៃជម្លោះ ទំនងជានឹងត្រូវបានកំណត់ដោយអ៊ុយក្រែន ហើយមិនមែនដោយយើងនោះទេ។ ការលើកឡើងបែបនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទីពីរនៃក្រុមទំនាក់ទំនងអ៊ុយក្រែនកាលពីថ្ងៃចន្ទរៀបចំដោយលោក អូនស្ទីន៕