សម្ដេចធិបតី៖ គ្មានព្រំដែនណាមួយអាចផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ

2026/11/15 11:50:22 am        138

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៨០ ប្រទេសថា គោលការណ៍ដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល គឺគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦, ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តក្នុងសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ នៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។

សម្តេចធិបតីបានគូសបញ្ជាក់ថា សារនេះស្របនឹងមូលបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកថា ការកសាងសន្តិភាពមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ ខណៈការបាត់បង់សន្តិភាពអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំលេចអំពីទំនាក់ទំនងរវាងសន្តិភាព និងវិបុលភាពថា សន្តិភាពបង្កើតទំនុកចិត្ត ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួមក៏ជាកត្តារួមចំណែកការពារសន្តិភាពផងដែរ។ សម្ដេចធិបតីថ្លែងថា ក្នុងន័យនេះ គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវលើការកសាងសន្តិភាពតែម្នាក់ឯងបានឡើយ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមពីគ្រប់ភាគី។

សម្តេចធិបតី ក៏បានស្នើឱ្យសហគមន៍ហ្វ្រង់កូហ្វូនីផ្តោតលើសកម្មភាពគន្លឹះចំនួនបី រួមមាន ការបង្ការជម្លោះ ការត្រៀមខ្លួន និងការកសាងវិបុលភាព ព្រមទាំងបានផ្តួចផ្តើមបង្កើត «បណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួល» ដើម្បីប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធនានា។

សម្ដេចធិបតីថ្លែងថា បណ្តាញហ្វ្រង់កូហ្វូនីនេះ នឹងអាចជួយសម្របសម្រួលកិច្ចសន្ទនាតាមសំណើរបស់រដ្ឋសមាជិក មុនពេលជម្លោះឈានទៅដល់ការផ្ទុះអំពើហិង្សា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបង្ការជម្លោះជាមុន តែងតែចំណាយតិចជាងការកសាងឡើងវិញក្រោយពេលមានវិបត្តិ៕



អត្ថបទដែលទាក់ទង

អ្នកសារព័ត៌មានអន្តរជាតិចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាឱកាសពង្រឹងទំនាក់ទំនងសម្រាប់កម្ពុជា
2026/11/15 01:37:50 pm        1
សម្ដេចធិបតីប្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធពីរលើករវាងកម្ពុជា និងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ
2026/11/15 12:37:02 pm        1
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវនៅព្រះបរមរាជវាំង
2026/11/15 12:22:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកសារព័ត៌មានអន្តរជាតិចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាឱកាសពង្រឹងទំនាក់ទំនងសម្រាប់កម្ពុជា

2026/11/15 01:37:50 pm
​ក្រុមនគរបាល បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពេលបញ្ចប់ការជួបជុំគ្នាដោយស្ងៀមស្ងាត់នៅទីក្រុងប៉ារីស
2026/11/15 01:14:47 pm
​លោក Trump លោក Putin និងលោក Xi គ្រោងនឹងជួបរួមគ្នាជាប្រវត្តិសាស្រ្តនៅប្រទេសចិន
2026/11/15 01:10:26 pm
​UN​ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែន បានគំរាមកំហែងដល់ប្រតិបត្តិការផ្តល់ជំនួយ ខណៈជនស៊ីវិល ១០នាក់ ត្រូវបានសម្លាប់
2026/11/15 01:00:54 pm
​លោក Kushner ៖ អាមេរិកសម្របសម្រួលឲ្យមានការចូលរួមដោយផ្ទាល់​រវាងអឺរ៉ុប និងរុស្ស៊ី ក្រោយជំនួបស្តីពីអ៊ុយក្រែន
2026/11/15 12:57:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 12:09:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 07:45:22 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 10:59:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm